រូបភាពថ្មី Paris Hilton រៀបចំខួបកំណើត ឲ្យកូនស្រី យ៉ាងមានក្ដីសុខ

//s9.kh1.co/d8/d85f7465af18cac76e180bd80be1ecc3d126ee05.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២៤ ៩ព្រឹក · ២ ម៉ោងមុន

Paris Hilton និងស្វាមី Carter Reum បានរៀបចំខួបកំណើតគម្រប់មួយឆ្នាំ របស់កូនស្រីអ្នកទាំងពីរ យ៉ាងមានក្ដីសុខ។

កម្សាន្ត៖ Paris Hilton និងអ្នកជំនួញ Carter Reum ទើបតែបានប្រារព្ធខួបកំណើតគម្រប់មួយឆ្នាំ របស់កូនស្រីអ្នកទាំងពីរ ដែលមានឈ្មោះថា London ដែលនៅក្នុងនោះដែរ បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Paris Hilton 
Paris Hilton 

Paris Hilton និងស្វាមី អ្នកជំនួញ Carter Reum បានប្រារព្ធពិធីខួបកំណើតដំបូងឲ្យកូនស្រីរបស់ខ្លួន នៅថ្ងៃទី ១២ ខែវិច្ឆិកា។ ក្មេងស្រីតូចរូបនេះ មានភាពរីករាយជាមួយនឹងនំខេកពណ៌ផ្កាឈូកដ៏ធំ ដែលរៀបចំដោយស្ករគ្រាប់ចម្រុះពណ៌ ។

Paris Hilton និងកូនស្រី
Paris Hilton និងកូនស្រី

ជាមួយគ្នានេះដែរ Paris ក៏បានលើកឡើងថា «កូនដ៏ស្រស់ស្អាតរបស់ខ្ញុំ London បាននាំមកនូវក្តីស្រឡាញ់ ពន្លឺ និងសុភមង្គលមកក្នុងជីវិតរបស់យើងច្រើនជាងអ្វីដែលខ្ញុំអាចស្រមៃចង់បាន។ បំណងប្រាថ្នាទាំងអស់របស់ខ្ញុំបានក្លាយជាការពិត នៅពេលដែលខ្ញុំបានកាន់អ្នកនៅក្នុងដៃរបស់ខ្ញុំ។ ការមើលអ្នកធំឡើង កាលពីឆ្នាំមុនគឺជារឿងសំណាងបំផុត ហើយ ខ្ញុំមិនអាចរង់ចាំដើម្បីទទួលបានបទពិសោធន៍វេទមន្តជាមួយអ្នកនាពេលអនាគតនោះទេ»។

គួរបញ្ជាក់ផងដែរថា London គឺជាកូនទីពីររបស់ Paris ជាមួយស្វាមី Carter Reum ដែលបានកើត បន្ទាប់ពីពីរឆ្នាំ ដែលឪពុកម្តាយរបស់នាងបានរៀបការ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton និងកូនស្រី
Paris Hilton និងកូនស្រី
Paris Hilton និងកូនស្រី
Paris Hilton និងកូនស្រី
Paris Hilton និងកូនស្រី
Paris Hilton និងកូនស្រី
Paris Hilton និងកូនស្រី
Paris Hilton និងកូនស្រី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T