ប៉ុន្មាន​​សន្លឹក​​​តុបតែង​ដោយសម្លៀក​បំពាក់បុរាណ​​ពី​ព្រះនាង​តូច ជេនណា ធ្វើឲ្យ​អ្នកទស្សនា​កាន់តែ​ចាប់​អារម្មណ៍

//s9.kh1.co/65/657d28542050385e2a34cc2f0fe126ae20cb7209.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប៉ុន្មាន​​សន្លឹក​​​តុបតែង​ដោយសម្លៀក​បំពាក់បុរាណ​​ពី​ព្រះនាង​តូច ជេនណា ធ្វើឲ្យ​អ្នកទស្សនា​កាន់តែ​ចាប់​អារម្មណ៍

ភ្នំពេញ៖ អ្នកអង្គម្ចាស់តូច នរោត្តម ជេនណា ជាខ្សែរាជវង្សវ័យក្មេងដែលចូលប្រឡូកក្នុងវិស័យសិល្បៈ និងកំពុងតែ​ទទួល​បានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រនៅកម្ពុជា តាមរយៈរូបសម្រស់ដ៏ស្រស់ស្អាត និងទេពកោសល្យដ៏អស្ចារ្យ​ខាង​សិល្បៈមិនថាបុរាណសម័យ ហើយទ្រង់ក៏អាចដើរបង្ហាញម៉ូតបានយ៉ាងល្អ ហើយជាពិសេសព្រះ​នាង​តូច នរោត្តម ជេនណា មានចំណង់ចំណូលចិត្តខាងរាំ ដោយទ្រង់អាចរាំនូវចង្វាក់ KPop បានយ៉ាងស្រស់ស្អាត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែបើទោះបីជាព្រះនាងតូច នរោត្តម ជេនណា ចម្រើនវ័យក្នុងសម័យថ្មី និងរស់នៅដោយប្រើជីវិតស៊ីវីល័យក៏ពិតមែន តែ​រាល់សកម្មភាព និងការសម្តែងរបស់ទ្រង់តែងតែអភិរក្ស និងយកចិត្តទុកដាក់ចំពោះវប្បធម៌ តាមរយៈការសម្តែង និង​ស្លៀកពាក់តាមបែបបុរាណ ជាមួយអាកប្បកិរិយាទន់ភ្លន់ និងស្នាមញញឹមយ៉ាងស្រស់ស្អាតបែប​ស្រ្តីខ្មែរ​ពិតៗ​តែ​ម្តង។

ជាក់ស្តែងពេលថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងទម្រង់សម្លៀក​បំពាក់​ប្រពៃណីជាតិខ្មែរដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រស្រឡាំងគាំង និងទ្រាំមិនសរសើរមិនបានតែម្តង សម្រស់​ដ៏ស្រស់ស្អាតប្រៀបដូចជាផ្ទាំងគំនូរបុរាណដ៏ល្អឯក។ 

សូមទស្សនារូបភាពរបស់ទ្រង់នៅខាងក្រោមនេះ៖

នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
នរោត្តម ជេនណា
Chanthy Pich
Liza (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T