បរទេស៖ អ្នកនាង Eliza Sam បង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធី មួយគឺសន្និសិទកាសែតរបស់ខ្សែភាពយន្តថ្មីមួយនៅក្នុងទូរទស្សន៍ TVB ដែលមានចំណងជើងថា Plan B ខណៈដែលនាងទើបតែសម្រាលកូនជាលើកទី២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាងក៏បានបញ្ជាក់ផងដែរថា នាងមានការហត់នឿយបន្តិច តែសំណាងហើយដែលស្វាមី និង គិលានុបដ្ឋាយិកាបានជួយមើលថែនាងនិងបុត្ររបស់នាងផងដែរ មិនតែប៉ុណ្ណោះនាងក៏បាន និយាយបន្ថែមទៀតថា កូនប្រុសទី១របស់នាងកំពុងតែត្រៀមរៀបចំរបស់លេងជាមួយនឹងប្អូនប្រុសគេទៀតផង។
គួរបញ្ជាក់ផងដែរថានៅក្នុងខ្សែភាពយន្តថ្មីនេះ នាងបានសម្ដែងដើរតួជាម្ដាយជាលើកដំបូង នាងបាននិយាយថានៅពេលដែលនាងថតរឿងនេះ គឺមានអារម្មណ៍ដូចជាការពិតអញឹ្ចង ពេលនាងដើរតួដែលត្រូវជូនកូនទៅសាលារៀន គឺនាងនឹងឃើញដល់ពេលនាងជូនកូនប្រុសរបស់នាងឈ្មោះថាJacorb ទៅសាលារៀនដែរ ហើយថែមទាំងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនពេលកូនប្រុសរបស់នាងដើរចូលសាលាទៅបាត់៕
សូមទស្សនារូបភាពខាងក្រោម៖