ចិន៖ កាលពីថ្ងៃទី ១៨ ខែមិថុនា កន្លងទៅនេះ គឺជាថ្ងៃដ៏ពិសេសបំផុត សម្រាប់តារាស្រី Ju Jingyi ដែលជាថ្ងៃកំណើតគម្រប់ ២៧ ឆ្នាំរបស់នាង ហើយក្នុងឱកាសនេះដែរ ខាងស្ទូឌីយោរបស់តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍ ក្រោយពីបង្ហាញរូបភាពជាមួយនឹងការតែងខ្លួនដ៏ស្រស់ស្អាត និងមានភាពលេចធ្លោយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ តារាស្រីរូបនេះ បានលេងខ្លួន ក្នុងឈុតរ៉ូបវែងពណ៌ខ្មៅ វាលទ្រូង ដែលបង្ហាញឲ្យឃើញពីរូបរាងតូចច្រឡឹង ព្រមទាំងមានការតុបតែងសក់ជាមួយនឹងមកុដឡើងទាក់ទាញ ដែលអាចនិយាយបានថា នាងពិតជាមានសាកសមក្រោយពីបានតុបតែងខ្លួនបែបនេះ និងមើលទៅដូចជា ព្រះនាងដែលបានចេញមកពីរឿងនិទាន ថែមទៀតផង ។
ជាមួយគ្នានេះដែរ ការបញ្ចេញស្ទាយ៍ដ៏ជក់ចិត្តបែបនេះ រឹតតែធ្វើឲ្យនាងទទួលបានការសរសើរយ៉ាងច្រើន បន្ទាប់ពីបានទស្សនារូបសម្រស់ដ៏មានមន្តស្នេហ៍ ដែលកំពុងតែអង្រួនចិត្តហ្វេនៗមិនឲ្យងាកចេញពីភាពស្រស់ស្អាត របស់នាង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖