យល់ដឹង៖ នេះគឺជាទិដ្ធភាពដ៏ស្រស់ស្អាត ដែលអ្នកអាចមើលពីលើភ្នំ Hwangnyeongsan នៅក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើអ្នកចូលចិត្តថតរូប មកទីនេះ អ្នកនឹងទទួលបានរូបភាពដ៏ស្រស់ស្អាត នៅក្នុងទីក្រុង Busan ហើយទីនេះ ក៏ជាកន្លែងដ៏ល្អឥតខ្ចោះ និងមានទេសភាពដ៏គួរឲ្យចង់គយគន់ សម្រាប់អ្នកដែលចង់ឃើញ សម្រស់ទីក្រុង Busan ទាំងមូលផងដែរ។
តើអ្នកដឹងទេថា អ្នកអាចមើលឃើញទិដ្ឋភាពបែបណាខ្លះនៅលើភ្នំមួយនេះ?
បើអ្នកឈរនៅលើភ្នំ Hwangnyeongsan នេះ អ្នកមិនត្រឹមតែមើលឃើញ ទេសភាពទីក្រុងទាំងមូលប៉ុណ្ណោះទេ អ្នកថែមទាំងអាចមើលឃើញ ទេសភាពស្ពាន Gwangan ដ៏ភ្លឺត្រចះត្រចង់ផងដែរ។
សម្រាប់អ្នកដែលចង់ ចាប់យករូបភាពទីក្រុង Busan ពួកយើងសូមណែនាំអ្នក ឲ្យមកទស្សនាភ្នំ Hwangnyeongsan មួយនេះ។ ទីនេះ ជាទិសដៅធ្វើដំណើរដ៏ល្អបំផុតសម្រាប់អ្នក។
ដំណើរកម្សាន្តរបស់អ្នក ទៅ Busan ជិតចាប់ផ្តើមហើយ!
ភ្នំ Hwangnyeongsan នេះមានទីតាំងស្ថិតនៅចំកណ្តាលក្រុង Busan និងលាតសន្ធឹងឆ្លងកាត់ស្រុក Busanjin-gu, Nam-gu និងសង្កាត់ Suyeong-gu ។
ជាមួយនឹងកម្ពស់ ៤២៧ ម៉ែត្រ ភ្នំនេះគឺជាភ្នំខ្ពស់បំផុតទី ២ នៅក្នុងជួរភ្នំ Geumnyeon ។
បើធ្វើដំណើរ តាមតាក់ស៊ី គឺមានតម្លៃ ៥.៨០០ វ៉ុន (Hanwha) ពីស្ថានីយ៍ Gwangan (ខ្សែទី ២)។
ប្រភព: Busan Tourism Organization