មើលមិនចង់ដឹងថា Elsa Hosk ទើបសម្រាលកូនបាន៥ខែ បើរាងចេញមកក្រមុំសុំចាញ់

//s9.kh1.co/44/446683a9823b061931baa82e8084488c73d151f1.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកណាមើលដឹងថា Elsa Hosk ទើបនឹងសម្រាកកូន៥ខែបើរាងស្អាតម្លឹងៗ។

បរទេស៖ កាលពីថ្ងៃទី ២១ ខែកក្កដាសារព័ត៌មាន Daily Mail បានរាយការណ៍ថាតារាម៉ូដែល Elsa Hosk ត្រូវបានគេប្រទះឃើញលេងនៅលើឆ្នេរខ្សាច់នៅ Santa Monica សហរដ្ឋអាមេរិកជាមួយមិត្តប្រុសយូររបស់នាងគឺលោក Tom Daly ដោយមិននាំកូនស្រីរបស់ពួកគេមកជាមួយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ Elsa Hosk បានស្លៀកនូវឈុតប៊ីគីនីពេលកំពុងលេងទឹកនោះ បានបង្ហាញនូវជើងដ៏វែងរបស់តារាស្រីជនជាតិស៊ុយអែត បាននិងបង្ហាញពីរូបរាងជាថ្មីបន្ទាប់ពីសម្រាលកូនបាន ៥ ខែ។ លើសពីនេះទៅទៀត នៅពេលដែលបានថតរូបកាន់តែជិតគឺរឹតតែបង្ហាញពីពោះរាបស្មើរបស់តារាម៉ូដែលរូបនេះផងដែរ។

គួរបញ្ជាក់ផងដែរថា Elsa Hosk បានផ្តល់កំណើតដល់ក្មេងស្រី Tuulikki Joan Daly នៅពាក់កណ្តាលខែកុម្ភៈនៅផ្ទះរបស់នាងនៅ Los Angeles ដោយមានការគាំទ្រពីឆ្មបនិងមិត្តប្រុស Tom Daly ដែលជាអ្នកជំនួញដាណឺម៉ាក ដែលនាងបាននៅជាមួយតាំងពីឆ្នាំ ២០១៥ ។

យ៉ាងណាមិញ ត្រឹមតែពីរខែបន្ទាប់ពីសម្រាលកូនរួច Elsa បានត្រលប់មកធ្វើការវិញដោយថតរូបបង្ហោះឈុតប៊ីគីនីដើម្បីបង្ហាញដល់អ្នកគាំទ្រយ៉ាងភ្ញាក់ផ្អើល៕

សូមទស្សនារូបភាពខាងក្រោម៖

Elsa Hosk
Elsa Hosk
Elsa Hosk និង កូនស្រី
Elsa Hosk និង កូនស្រី
Elsa Hosk និង កូនស្រី
Elsa Hosk និង កូនស្រី
Elsa Hosk និង មិត្តប្រុស
Elsa Hosk និង មិត្តប្រុស
Elsa Hosk
Elsa Hosk

ប្រភព៖ zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T