រាជធានីភ្នំពេញ៖ ពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ សម្រាប់ក្រុមគ្រួសារក៏ដូចជាអ្នកសេ្នហាវិស័យក្បាច់គុណល្បុក្កតោខ្មែរ ដោយលោកគ្រូ រស់ សេរី ព្រឹទ្ធារ្យក្បាច់ គុណល្បុក្តតោខ្មែរ បានទទួលមរណភាព។ នេះបើតាមការបញ្ជាក់របស់លោក អូន វណ្ណាសាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ លោក អូន វណ្ណសាក់ បានសរសេររៀបរាប់ដូច្នេះថា៖
ថ្ងៃនេះ ក្រុមគ្រួសារខ្ញុំមានទុក្ខជាទម្ងន់ ស្វាមី អ្នកម្ដាយខ្ញុំទទួលមរណភាពល្ងាចនេះ នៅក្នុងមន្ទីពេទ្យខេត្តសៀមរាប ដោយសារជំងឺ រោគាពាធ។ លោកឪពុកជាចាស់ព្រឹទ្ឋិចារ្យ ក្បាច់គុនល្បុក្កតោប្រចាំខេត្តសៀមរាប ជាអ្នកអភិរក្ស នឹងការពារវប្បធម៌ស្មើជីវិត ដល់ដង្ហើមចុងក្រោយ។ ការបាត់បង់លោកគ្រូព្រឹទ្ឋិចារ្យ គឺជាការបាត់បង់ លោកឪពុក បាត់បង់មរតមនុស្សរស់ នឹងធនធានដ៏កម្រ សំរាប់ក្រុមក្រុមគ្រួសារ នឹង កូនខ្មែរជំនាន់ក្រោយ។
ចំពោះដំណឹងនេះដែរ បានធ្វើឱ្យអ្នកស្គាល់រាប់អានជាមួយលោកគ្រូ ក៏ដូចជាកូនសិស្សលោកគ្រូ សម្តែងនូវសមានទុក្ខចូលរួម សោកស្តាយជាខ្លាំង ដែលបាត់បង់នូវធនធានមនុស្សដ៏ល្អដូចលោកគ្រូ រស់ សេរី។
សូមរំលឹកដែរថា លោកគ្រូ រស់ សេរី បានទទួលមរណភាព នៅមន្ទីរពេទ្យខេត្តសៀមរាប ក្នុងវ័យ៦៦ ឆ្នាំ ដោយសាររោគាពាធ៕







