កូរ៉េខាងត្បូង៖ ក្រុម BABYMONSTER ដែលជាក្រុមថ្មីរបស់ YG Entertainment កំពុងល្បីល្បាញខ្លាំងដោយទើបតែបានចេញបទចម្រៀងថ្មីចំណងជើងថា "SHEESH" ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នេះជាបទទី១ដែល Ahyeon ជាសមាជិកម្នាក់ក្នុងនោះបានបង្ហាញខ្លួនដំបូងជាមួយក្រុម បន្ទាប់ពីអាក់ខានពុំបានបង្ហាញខ្លួនជាមួយនឹង BABYMONSTER ក្នុងបទ "Batter Up" ដែលក្នុងបទថ្មី "SHEESH" នេះ Ahyeon បានបញ្ចេញទេពកោសល្យទាំងច្រៀង ទាំងរាំ ទាំងរ៉េប។
សំឡេងរបស់នាងបានទទួលការសរសើរខ្លាំង ដោយសារតែអាចច្រៀងបទប្រភេទយ៉ាងម៉េចក៏បាន មិនថាច្រៀងនៅក្នុងស្ទីដយូឬក្នុងកម្មវិធីផ្សាយផ្ទាល់នោះឡើយ ប៉ុន្តែក្រៅពីនោះគឺ អ្នកគាំទ្រសង្កេតឃើញថាទាំងភាពជឿជាក់និងបុគ្គលិកលក្ខណៈរបស់នាង គឺដូចទៅនឹងរៀមច្បង Jennie ក្រុម BLACKPINK ពិតៗ ដែលកន្លងមក Ahyeon ធ្លាប់ទទួលស្គាល់ថានាងពិតជាសប្បាយចិត្តណាស់ ពេលគេហៅខ្លួនឯងថា "Jennie ទីពីរ"៕
ប្រភព៖ allkpop