ភ្នំពេញ៖ រដូវសែនព្រះខែនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូចនេះហើយកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នេះ នៅផ្សារទំនើប Aeon Mall សាខាភ្នំពេញវេលាម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច TOUS les JOURS បានរៀបចំកម្មវីធីដាក់បង្ហាញនូវនំសែនព្រះខែចំនួន ១០ ប្រភេទ ដែលមានដូចជា ស្នូលង៉ូវយីង, ស្នូលធុរេន, ស្នូលការហ្វេរ, ស្នូលសណ្ដែកខៀវ ស្នូលស្លឹកតើយ, ស្នូលគ្រាប់ធញ្ញជាតិគ្រប់មុខ, ស្នូលតែបៃតង, ស្នូលគ្រាប់ឈូកសុទ្ធពងទាមួយ, ស្នូលគ្រាប់ឈូកសុទ្ធពងទាពីរ និងស្នូលសាច់គោផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នំសែនព្រះខែរបស់ TLJ មានរូបរាងគួរឱ្យចង់ទទួលទាន និងរសជាតិពិតជាឆ្ងាញ់ជាប់មាត់តែម្ដង ឯការវេចខ្ចប់វិញប្រកបដោយស្ដង់ដារអនាម័យ អបជាមួយប្រអប់នំមានភាពប្រណីតថ្លៃថ្នូរ សាកសមបំផុតសម្រាប់ការជ្រើសរើសជាកាដូសម្រាប់ជូនក្រុមគ្រួសារ ឪពុកម្ដាយ ឬដៃគូជំនួញ និងមិត្តភក្តិជាដើម។ តាមទំនៀមទម្លាប់នៅថ្ងៃសែនព្រះខែ គ្រួសារនីមួយៗតែងតែជួបជុំគ្នា ដើម្បីសែន និងថ្វាយឧទិ្ទសទៅដល់ព្រះចន្ទ័ និងទទួលទាននំសែនព្រះខែបន្ទាប់ពីការសែនរួច ដូចនេះ TOUS les JOURS សាកសមបំផុតសម្រាប់ការបង្កើនបរិយាកាសជួបជុំគ្រួសាររបស់អ្នកក្នុងឆ្នាំនេះ។

ក្នុងដាក់តាំងបង្ហាញនោះ ក៏មានការចូលរួមជាពិសេសពីអ្នកជំនាញផ្នែកផលិតនំខេករបស់ TOUS les JOURS ផងដែរ។ ទន្ទឹមគ្នានេះ TOUS les JOURS បានរៀបចំការលេងហ្គេមសប្បាយៗ ដើម្បីឈ្នះរង្វាន់ និងបង្កើនភាពសប្បាយរីករាយដល់អ្នកចូលរួមទស្សនា និងភ្លក្សរសជាតិ យ៉ាងច្រើនកុះករនោះផងដែរ។ ចំពោះនំសែនព្រះខែ TOUS les JOURS ដែលបានបង្ហាញជូនដល់អតិថិជននេះ ទទួលបានការសរសើរជាច្រើនពីបងប្អូន ដែលបានចូលរួមទស្សនា និងភ្លក់ ថាជានំដែលមានរសជាតិឆ្ងាញ់ខ្លាំង ព្រោះសំបកនំទន់ផ្អែមជាមួយស្នូលក្នុងមានរសជាតិជាច្រើនប្រភេទ ឈ្ងុយឆ្ងាញ់ប្លែកៗពីគ្នា។ ដូច្នេះ មិនគួររំលងរសជាតិនំដ៏ឈ្ងុយឆ្ងាញ់របស់ TOUS les JOURSឡើយសម្រាប់ពិធីសែនព្រះខែឆ្នាំនេះ ។
ព័ត៌មានបន្ថែមសូមតាមដានជាមួយទំព័រ Facebook ផ្លូវការរបស់ TOUS les JOURS
www.facebook.com/TOUSlesJOURS.KH
https://youtu.be/MVn3YILYiSQ






