កម្សាន្ត៖ Park Bom ដែលជាសមាជិកក្រុមចម្រៀងនារី 2NE1 គឺជាតារាចម្រៀងស្រីដ៏ល្បីល្បាញ ខាងមានទឹកដមសំឡេងពីរោះក្រអៅក្រអួនមិនដូចគេ ដែលកន្លងមក នាងតែងតែទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ លើសម្រស់របស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ ក្រោយបញ្ចប់ការប្រគុំតន្ត្រី "Welcome Back" Tour របស់ 2NE1 រួចមក Park Bom ក៏បានវិលត្រឡប់មកកូរ៉េវិញ ហើយនាងបានបង្ហោះរូបភាពរបស់នាងជារឿយៗ ហើយនាពេលថ្មីៗនេះ អ្នកគាំទ្របានឃើញថា Park Bom បានកាត់សក់ខ្លីត្រឹមក។

យោងតាមរូបភាពនាងទើបតែបង្ហោះ Park Bom បានអង្គុយនៅក្នុងឡាន ជាមួយនឹងការតុបតែងមុខដិតនិងក្រាស់ៗតាមស្ទាយ៍របស់នាង ដោយស្លៀកអាវវាលក្លៀកពណ៌សដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាចេញមកសរសើរនាងថា ម៉ូតសក់នេះពិតជាសមនឹងនាងខ្លាំងណាស់ មើលទៅស្អាតប្លែកមួយបែប៕





ប្រភព៖ allkpop