កម្សាន្ត៖ មិនត្រឹមតែមានសម្រស់ដ៏ស្រស់ស្អាតទាក់ទាញ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍នោះទេ តែ ក្រឡេកឃើញថា តារាសម្ដែងស្រី Marian Rivera ក៏បានបង្ហាញពីសកម្មភាពដ៏រីករាយជាច្រើន បង្ហាញពីការកម្សាន្តជាមួយនឹងគ្រួសារយ៉ាងមានក្ដីសុខ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះ រូបភាពរបស់ តារាសម្ដែងស្រី Marian Rivera ត្រូវបានអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ នៅពេលដែលបានបង្ហាញពេលវេលាដ៏មានក្ដីសុខ ចេញមកកម្សាន្តខាងក្រៅ ជួបជំុគ្រួសារ ជាមួយនឹងស្វាមី ព្រមទាំងកូន បង្ហាញពីស្នាមញញឹម ដែលធ្វើឲ្យអ្នកទស្សនាហើយ កាន់តែច្រណែនពីក្រុមគ្រួសារមួយនេះ។

ដូចដែលបានដឹងស្រាប់ហើយថា ជាច្រើនឆ្នាំកន្លងមកនេះ ក្រោយពីរៀបការរួច តារាសម្ដែងស្រី Marian Rivera តែងតែបានបង្ហាញពីសុភមង្គល ព្រមទាំងទំនាក់ទំនងល្អនៅក្នុងគ្រួសាររបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












