កម្សាន្ត៖ ត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់វត្តមានរបស់ តារាសម្ដែងស្រី Nycha បន្ទាប់ពី មានព័ត៌មានគួរឲ្យភ្ញាក់ផ្អើល ពីជីវិតស្នេហារបស់នាង បន្ទាប់ពី មានពាក្យចចាមអារ៉ាមថា មិត្តប្រុសរបស់នាង លួចលាក់ស្នេហាមានអ្នកទី៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះដែរ ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា តារាសម្ដែងស្រី Nycha បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅក្នុងព្រឹត្តិការណ៍ របស់ម៉ាកកាបូបល្បីឈ្មោះមួយ ដែលកម្មវិធីនេះ បានប្រារព្ធឡើងនៅកណ្តាលផ្សារទំនើប Central World ហើយតារាស្រីរូបនេះ ក៏ត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងអ៊ីនធឺណិត យកចិត្តទុកដាក់តាមដានយ៉ាងជិតដិត។

យ៉ាងណាមិញ តាមរយៈការបង្ហាញខ្លួនលើកនេះ Nycha បានបង្ហាញសម្រស់ដ៏ស្រស់ស្អាត និងប្រណិត ស័ក្តិសមក្នុងការចូលរួមកម្មវិធី ។ ជាពិសេស ទឹកមុខរបស់នាង បង្ហាញស្នាមញញឹមស្រស់ស្អាតមិនគួរឱ្យជឿ និងមើលទៅមានភាពរីករាយដូចធម្មតា ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖










