Alek និយាយបែបនេះ ពេលសួររឿង ពេលណារៀបការជាមួយ Toey Jarinporn

//s6.kh1.co/e0/e04eba99342a5a7feb74aae3ffd334c139d843fb.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ រយៈពេលជាង២ឆ្នាំមកហើយ ដែលតារាសម្តែងដ៏មានប្រជាប្រិយភាពលោក Alex Teeradeth មានទំនាក់ទំនងស្នេហាជាមួយនាង Toey Jarinpron។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែចំណងស្នេហ៍របស់អ្នកទាំងពីរបានរយៈពេលយូរមកនេះ លោក Alex Teeradeth ត្រូវបានអ្នកកាសែតសួរសំនួរពាក់ព័ន្ធ នឹងគម្រោងថ្ងៃអនាគតរបស់លោកជាមួយគូស្នេហ៍ថា តើរូបលោកនិងនាង Teoy នឹងគិតគូគម្រោងរៀបការនៅថ្ងៃណាដែរ?

ក្នុងនោះដែរ ដោយមិនលាក់លៀមអ្វី Alek បាននិយាយបែបនេះទៅអ្នកកាសែតថា៖

“តាមពិតទៅ ខ្ញុំគិតអំពីគម្រោងរៀបការដែរ។ ហើយឥលូវនេះខ្ញុំមានអាយុជិត៣០ឆ្នាំហើយ ហើយខ្ញុំក៏ចង់មានគ្រួសារ ក៏ប៉ុន្តែវាស្រេចទៅលើពួកយើង នៅពេលពួកយើងមានអារម្មណ៍ថារួចរាល់ ពួកយើងនឹងធ្វើវា។ កាលពីមុន ខ្ញុំមានគម្រោងរៀបការនៅអាយុ ៣៥ ឬ ៣៨​ឆ្នាំ ប៉ុន្តែពេលនេះខ្ញុំមិនចង់កំណត់បែបនេះទេ ព្រោះខ្ញុំគិតថាពេលវេលាសម្រាប់ជីវិតគូគឺពិតជាសំខាន់”។

ទោះជាយ៉ាងណាក្តី បើទោះជា Alex និង Toey មិនទាន់មានគម្រោងរៀបការក៏ពិតមែន ក៏ប៉ុន្តែអ្នកគាំទ្រពិតជារំភើបចំពោះចម្លើយរបស់លោក។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏នៅតែទន្ទឹងចាំថ្ងៃពិសេសរបស់លោក ឲ្យដល់ក្នុងពេលឆាប់ៗនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Alek
Alek
Toey
Toey
Alek និង Toey
Alek និង Toey
Alek និង Toey
Alek និង Toey
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T