ថៃ៖ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា យុវតីម្នាក់ឈ្មោះ Nong Fon អាយុ ១៦ឆ្នាំ រស់នៅក្នុងប្រទេសថៃ បានស្លាប់បាត់បង់ជីវិត ព្រោះតែរាករូសធ្ងន់ធ្ងរពេក ក្រោយពីពុលបុកល្ហុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅនេះ នៅពេលអ្នកស្រី Kajorn បានទិញបុកល្ហុងឱ្យកូនស្រី (អ្នកស្លាប់) ហូប។
ក្រោយពី Nong Fon ហូបហើយ មិនយូរប៉ុន្មាននាងក៏ចាប់ផ្តើមឈឺពោះ និងរាករូសជាខ្លាំង។
ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា កន្លងទៅនេះ ស្ថានភាពរបស់ Nong Fon កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយនាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
ប៉ុន្តែជាអកុសល នាងក៏បានស្លាប់បាត់បង់ជីវិត ខណៈពេលកំពុងតែជិះរថយន្តសង្រ្គោះទៅមន្ទីរពេទ្យ។ គ្រូពេទ្យបានបញ្ជាក់ថា មូលហេតុស្លាប់របស់នាង Nong Fon គឺដោយសារតែការឆ្លងមេរោគក្រពះពោះវៀន បង្កឡើងដោយសារតែការពុលបុកល្ហុងកាលពីពីរថ្ងៃមុន។
មិនយូរប៉ុន្មាន ដំណឹងនេះក៏បានលេចឮទៅដល់មិត្តភក្តិអ្នកស្លាប់ ហើយពួកគេក៏បានចូលរួមពិធីបុណ្យសពរបស់ Nong Fon ផងដែរ។
យ៉ាងណាមិញ គ្រូពេទ្យក៏បានផ្តល់ជាដំបូន្មានទៅកាន់មនុស្សទូទៅ មុនពេលទទួលទានអាហារ សូមមេត្តាពិនិត្យគុណភាពអាហារទាំងនោះឱ្យបានត្រឹមត្រូវ ពោលគឺត្រូវហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងនូវមេរោគនានាដែលអាចកើតឡើងជាយថាហេតុ៕