កាន់តែងាយស្រួល ជាមួយនឹងសេវា ATM ប្រាសាក់ ទូទាំងរាជធានីខេត្ត!

//s6.kh1.co/85/85d30795a75884b659788d4e045c830528c17317.jpg
សង្គម

 ០២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា មានបម្រើសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដែលផ្ដល់នូវភាពងាយស្រួល ចំណេញពេលវេលា លឿនរហ័ស និងប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជន ដែលក្នុងនោះសេវាអេធីអឹមបានដើរតួនាទីយ៉ាងសំខាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេវា ATM ប្រាសាក់ ទូទាំងរាជធានីខេត្ត
សេវា ATM ប្រាសាក់ ទូទាំងរាជធានីខេត្ត

ប្រាសាក់ បានបំពាក់អេធីអឹមរបស់ខ្លួនរហូតដល់ជាង ១៣០ ទីតាំងនៅទូទាំងប្រទេស ដែលមានមុខងារជាច្រើនសម្រាប់អតិថិជនធ្វើការដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក-ភ្លើង ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ប្តូរប្រាក់ ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗទៀត ដែលអតិថិជនអាចធ្វើប្រតិបត្តិការទាំងនេះបានគ្រប់ពេលវេលា។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់បានបញ្ជាក់ថា៖

«ការប្រើប្រាស់អេធីអឹម បានបង្កើនភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់អតិថិជន​ ២៤ ម៉ោងក្នុង ១ ថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍។​ អតិថិជនអាចធ្វើប្រតិបត្តិការដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង ទិញកាតទូរស័ព្ទ បានដោយខ្លួនឯង ដោយងាយស្រួល លឿនរហ័ស សុវត្ថិភាពបំផុត ជាពិសេសរាល់ប្រតិបត្តិការតាមរយៈអេធីអឹមទាំងអស់មិនគិតកម្រៃសេវា»។

លោក សូនី បានបន្ថែមថាសាធារណជនគួរបើកគណនីសន្សំនៅ ប្រាសាក់ នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត​ ទំនើបទាន់សម័យ ជាពិសេសបើកគណនីសន្សំនៅប្រាសាក់ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ងាយស្រួលគ្រប់គ្រងសាច់ប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព៕

សេវា ATM ប្រាសាក់ ទូទាំងរាជធានីខេត្ត
សេវា ATM ប្រាសាក់ ទូទាំងរាជធានីខេត្ត
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T