ភ្នំពេញ៖ ផលិតកម្ម K’ve Entertainment ដែលជាផលិកកម្មកូរ៉េតែមួយគត់នៅប្រទេសខ្មែរយើង និងបានបណ្តុះបណ្តាលកូនខ្មែរតាមរបៀប K-pop រួមទាំងឆាប់ៗនេះដែរ K’ve Entertainment បានសហការជាមួយនឹងស្ថានីយទូរទស្សន៍បាយ័ន និងស្រាកូរ៉េ Jinro soju ក៏បានបង្កើតនូវកម្មវិធីខនសឺត Exchange Culture ថ្មីមួយរវាងប្រទេសខ្មែរ និងប្រទេសកូរ៉េ ដែលមានឈ្មោះថា GLOBAL CULTURE FESTIVAL 2019 (CAMBODIA) សម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីឱ្យប្រជាជនខ្មែរមួយចំនួន ដែលរស់នៅលើទឹកដីប្រទេសកូរ៉េបានចូលរួមទស្សនាដោយសេរី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះកម្មវិធីនេះទាំងមូល គឺជាការផ្លាស់ប្តូនៅវប្បធម៌ខ្មែរយើង ជាមួយនឹងកូរ៉េ។ ផលិតកម្ម K’ve Entertainment មិនត្រឹមតែនាំយកតារាចម្រៀងល្បីៗ និងក្រុមរាំនៅប្រទេសខ្មែរយើងទៅសម្តែងតែប៉ុណ្ណោះទេ ក៏បាននាំយកនៅរបាំអប្សារាជាតំណាងឱ្យព្រលឹងជាតិខ្មែរទៅសម្តែងនៅប្រទេសកូរ៉េផងដែរ។
យ៉ាងណាមិញនេះក៏ជាឱកាសដំបូង ដែលតារាចម្រៀងពីររូបរបស់ផលិតកម្ម K’ve Entertainment ជាតារាចម្រៀងខ្មែរដំបូងគេបង្អស់ ដែលបានចូលរួមកម្មវិធីទូរទស្សន៍នៅប្រទេសកូរ៉េផងដែរ។ ហើយតារាចម្រៀងក្នុងស្រុក និងក្រៅស្រុក ដែលបានទៅចូលរួមមានដូចជាលោក ឆន សុវណ្ណរាជ អ្នកនាង សុគន្ធ និសា កញ្ញា មីណា គីម និងលោក បូបូ ជាដើម។