បរទេស៖ ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Robert Lewandowski បានទម្លាយថាពីមូលហេតុធំមួយ ដែលកាលពីឆ្នាំ ២០១២ គាត់បានបដិសេធការផ្ទេរទៅកាន់ក្រុមបិសាចក្រហម Manchester United វិញ ទាំងដែលពេលនោះគាត់បានឆ្លើយយល់ព្រមជាមួយលោក Sir Alex Ferguson រួចហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកថា អំឡុងឆ្នាំ ២០១០ វាគឺជាឆ្នាំដំបូង ដែល Lewandowski បានចូលរួមជាមួយក្លិប Borussia Dortmund ហើយនៅពេលនោះទៀតសោត គាត់ពិតជាបង្ហាញសមត្ថភាពភ្ញាក់ផ្អើលមែនទែន ដោយអាចរកបាន ៣០ គ្រាប់ក្នុងមួយរដូវកាល រហូតធ្វើឱ្យក្លិបធំៗចាប់អារម្មណ៍ជាខ្លាំង ខណៈ Man UTD ក៏ស្ថិតនៅក្នុងបេក្ខភាពទាំងនោះផងដែរ។
តាមរយៈការលើកឡើងរបស់ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ រូបនេះផ្ទាល់ គាត់បានទម្លាយថា នៅពេលនោះអតីតគ្រូបង្វឹកឆ្នើមរបស់ Man UTD លោក Sir Alex Ferguson បានទាក់ទងមកលោកដោយផ្ទាល់ ដើម្បីបញ្ចុះបញ្ចូលលោកឱ្យផ្លាស់ទៅទឹកដី Old Trafford ហើយលោកក៏បានឆ្លើយយល់ព្រមភ្លាមៗផងដែរ ប៉ុន្តែចុងក្រោយការផ្ទេរនោះត្រូវបានរំសាយចោលទៅវិញ ដោយសារតែប្រធានក្លិប Dortmund បាននិយាយមកកាន់គាត់ ថាគាត់គឺជាកីឡាករដ៏សំខាន់ ហើយក្លិបនឹងមិនលក់គាត់ចេញនោះទេ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក Rio Ferdinand ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ រូបនេះបាននិយាយយ៉ាងដូច្នេះថា៖
បន្ទាប់មកលោក Ferdinand បានសួរបន្ត អំពីមូលហេតុដែលការផ្ទេរបានបរាជ័យ។ ហើយភ្លាមនោះ Lewandowski បានឆ្លើយតបវិញថា៖
ប្រភព៖ Sportbible