បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិបអ្នកមានបុណ្យ FC Barcelona នឹងបន្តកុងត្រាថ្មីជូនខ្សែប្រយុទ្ធឆ្នើម Lamine Yamal នៅឆ្នាំ ២០២៥ ដោយដាក់តម្លៃខ្លួនដល់ទៅ ១ ពាន់លានអឺរ៉ូ ឬប្រមាណជា (១.៤៧ ពាន់លានដុល្លារអាមេរិក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា Lamine Yamal ដែលបច្ចុប្បន្នមានវ័យ ១៧ ឆ្នាំ កំពុងក្លាយជាកម្លាំងស្នូលដ៏សំខាន់របស់ Barcelona នៅរដូវកាល ២០២៤-២០២៥ នេះ ខណៈកិច្ចសន្យារបស់គេជាមួយក្រុមអ្នកមានបុណ្យគឺសល់តែ ២ រដូវកាលទៀតប៉ុណ្ណោះ ពោលគឺនឹងផុតសុពលភាពនៅខែ មិថុនា ឆ្នាំ ២០២៦៕
ប្រភព៖ Fabrizio Romano