មិនថាអ្នកអាយុ ៧ ឬ ៧៧ ឆ្នាំទេ ការទទួលទានទឹកដោះគោ ពិតជាមានសារៈសំខាន់ណាស់ចំពោះសុខភាព ព្រោះទឹកដោះមានសំបូរដោយកាល់ស្សូម វីតាមីន D ដែលតាមពិតទៅមនុស្សចាស់ត្រូវការច្រើនជាងក្មេងទៅទៀត ដើម្បីថែររក្សារឆ្អឹង និងសន្លាក់ ថែររក្សារចលនាសាច់ដុំ និងការពារខ្លួនពីជំងឺពុកឆ្អឹង (osteoporosis)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់មនុស្សចាស់ខ្លះទៀត ទឹកដោះគោមានសារៈសំខាន់ចំពោះសុខភាពជាងអារហារមូលដ្ឋានទាំងបីពេលប្រចាំថ្ងៃផង ជាពិសេសចំពោះអ្នកជំងឹដែលមិនអាចទទួលទានអាហារធម្មតាបាន។

១) ទឹកដោះគោជួយចង់ការចងចាំ និងមុខងាររបស់ខួរក្បាល
នៅប្រទេសលោកខាងលិច ទឹកដោះគោត្រូវបានគេប្រើប្រាស់ជាប្រចាំចំពោះមនុស្សគ្រប់វ័យ ហើយបើតាមការសិក្សាឃើញថា ប្រជាជនលោកខាងលិចមានការលូតលាស់ផ្នែកខួរក្បាល និងមានការចងចាំបានល្អជាងប្រជាជននានានៅលើសកលលោក។ ទឹកដោះគោមានសារធាតុ DHA និង Lecithin ដែលមានសារៈសំខាន់ក្នុងការថែររក្សារមុខងារ និងដំណើរការរបស់ខួរក្បាល និងការចងចាំ។
២) សារធាតុចិញ្ចឹមដែលមាននៅក្នុងទឹកដោះគោប្រឆាំងនឹងជំងឺពុកឆ្អឹង (osteoporosis)
បើតាមមូលនិធិជាតិប្រឆាំងជំងឺពុកឆ្អឹង (National Osteoporosis Foundation) ស្រ្តីជាង ៥០% និងបុរសជាង ២៥% ដែលមានអាយុចាប់ពី ៥០ ឡើង តែងតែមានបាក់ឆ្អឹងណាមួយយ៉ាងតិច ដោយសារជំងឺពុកឆ្អឹង។
ក្នុងនោះដែរអ្នកដែលទទួលទានទឹកដោះគោជាប្រចាំ មានអត្រាកើតជម្ងឺពុកឆ្អឹងនេះតិចជាងអ្នកមិនទទួលទានទឹកដោះគោជាងពាក់កណ្តាល ដែលតួរលេខនេះពិតជាបានបង្ហាញពីអត្ថប្រយោជន៍ដ៏លើសលប់របស់ទឹកដោះគោ។
៣) ទឹកដោះគោបំពេញការខ្វះខាត នៃអាហារប្រចាំថ្ងៃចាំថ្ងៃ
ការទទួលទានទឹកដោះគោយ៉ាងតិច២ដងក្នុងមួយថ្ងៃ ឬទទួលទានអាហារ ដែលផលិតផលពីទឹកដោះគោជាប្រចាំ គឺជាវិធីថែររក្សារសុខភាពដ៏ល្អមួយ ដើម្បីទទួលបាននូវកាល់ស្សូម វីតាមីន D និងប្រូតេអ៊ីនបន្ថែមលើអាហារប្រចាំថ្ងៃ ដែលមិនមានសារជាតិចិញ្ចឹមគ្រប់គ្រាន់។ សម្រាប់មនុស្សចាស់មួយចំនួន សមត្ថភាពនៃការបឺតស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារមានការចុះខ្សោយ បូករួមផ្សំ និងអាហារដែលគ្មានតម្លៃអាហារូបត្ថម្ភគ្រប់គ្រាន់ ឬអាហារដែលគ្មានអនាម័យ ឫមានសារធាតុគីមីច្រើនទៀតនោះ ធ្វើឱ្យសុខភាពមានការធ្លាក់ចុះជាលំដាប់។
៤) ទឹកដោះគោដើរតួនាទីជំនួសអាហារ
សម្រាប់មនុស្សពេញវ័យ ដែលមិនអាចទទួលទានអាហារធម្មតាបានដូចជា អ្នកជំងឺក្នុងពេលទទួលការវះកាត់ អ្នកជំងឺប្រព័ន្ធរំលាយ ឬអ្នកដែលពិបាក ឬមិនអាចទទួលទានអាហារធម្មតាបាន ទឹកដោះគោដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញអាហាររូបត្ថម្ភជំនួស ដែលមានប្រសិទ្ធភាពជាង ភេសជ្ជៈជំនួយកម្លាំងណាៗទាំងអស់៕
