កេនយ៉ា៖ នៅថ្ងៃអាទិត្យទី ១៥ ខែកញ្ញា មគ្គុទេ្ទសក្នុងសួនសត្វមួយបានប្រទះឃើញសត្វសេះបង្កង់ដ៏ចម្លែកមួយប្រភេទ - ក្នុងតំបន់ម៉ាសៃម៉ារ៉ាប្រទេសកេនយ៉ា។ មគ្គុទេសក៍បានដាក់ឈ្មោះសត្វនេះថា ថៃរ៉ា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកូនសេះបង្កង់មួយនេះវាប្លែកពីសេះបង្កង់ធម្មតា ដោយសារតែវាគ្មានរោមនៅចុងកន្ទុយ វាមានរោមពណ៌ត្នោតហើយវាក៍មិនមានឆ្នូតដែរ។
មានទ្រឹស្តីជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាសេះបង្កង់មានឆ្នូត តែមានទ្រឹស្តីមួយដែលបានមកពីការស្រាវជ្រាវដោយសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបានបង្ហាញថា ឆ្នូតជួយគ្រប់គ្រងសីតុណ្ហភាពរបស់សេះបង្កង់។ ហើយ “ ចំនួនឆ្នូតនិងការធ្វើបម្លាស់ទីរបស់សេះបង្កង់ អាចព្យាករណ៍បានល្អបំផុតដោយសីតុណ្ហភាពនៃបរិដ្ឋានដែលវារស់នៅ” ។
ប្រទេសកេនយ៉ាត្រូវបានគេស្គាល់ថា គឺជាប្រទេសមានចំនួនហ្វូងសត្វព្រៃច្រើន ដែលគេអាចឃើញសត្វចំនួន២លានក្បាលបានធ្វើការបម្លាស់ទីពីឧទ្យានជាតិ Serengeti ទៅកាន់ឧទ្យាន Masai Mara ជាធម្មតានៅចន្លោះខែកក្កដានិងសីហា៕



