អាមេរិក៖ កុមារអាយុ៩ឆ្នាំម្នាក់មកពីរដ្ឋវឺជីនៀ មានចំណូលចិត្តខាងការរត់ចម្ងាយ ហើយកាលពី២ឆ្នាំមុនកុមារម្នាក់នេះធ្លាប់បានចូលរួមកម្មវិធីរត់ចម្ងាយនៅក្នុងកម្មវិធី 5K Run សម្រាប់កម្មវិធីសប្បុរសធម៌។ នៅក្នុងឆ្នាំ២០១៩នេះ កុមារ Matteo Lambert បានរត់ចម្ងាយជាង១៩៣គីឡូម៉ែត្រនិងអាចរៃអង្គាសប្រាក់បាន ៦៥,៥០០ដុល្លារ ដោយរត់កាត់ព្រំប្រទល់សហរដ្ឋអាមេរិកនិងប្រទេសកាណាដា។ ឪពុករបស់ Matteo គឺលោក Brandon Lambert បានប្រាប់សារព័ត៌មាន Fox 10 Phoenix ថាកូនប្រុសរបស់គាត់ជាក្មេងចិត្តល្អហើយចូលចិត្តជួយមនុស្សនៅជុំវិញខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅប៉ុន្មានសប្ដាហ៍ទៀតនឹងដាច់ឆ្នាំ២០១៩ ការរត់ប្រណាំងចំនួន៣៥នៅទូទាំងរដ្ឋចំនួន១៥គឺជាគោលដៅរបស់ Matteo ហើយវាត្រូវបានគេផ្សព្វផ្សាយពាសពេញបណ្តាញសង្គម និងជំរុញឲ្យកុមារនេះចាប់ផ្តើមសប្បុរសធម៌ផ្ទាល់ខ្លួនដែលមានឈ្មោះថា “Off the Charts Club”។ កុមារ Matteo សង្ឃឹមថាប្រាក់ដែលក្រុមការងាររកបាននឹងអាចជួយដល់កុមារឯទៀតដែលមានជំងឺមហារីក៕