ស្វាយទុំ ជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិឆ្ងាញ់ លើសពីនេះវាថែមទាំងអាចជួយព្យាបាលផ្ទៃមុខអ្នកដែលកំពុងជួបប្រទះនូវបញ្ហាមុខមានមុនខ្ទុះបានថែមទៀត។ ចង់ឲ្យមុខគ្មានមុនមែនទេ? តោះមកដឹងពីវីធីតាមបែបធម្មជាតិទាំងអស់គ្នា:
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដំបូងត្រូវយកផ្លែស្វាយទុំមកចិតយកតែសាច់វាប៉ុណ្ណោះ រួចយកវាមកលាយច្របល់ចូលគ្នាជាមួយទឹកក្រូចឆ្មារមួយចំណិត និងទឹកឃ្មុំមួយស្លាបព្រាបាយ កិនចូលគ្នាដើម្បីឲ្យវាក្លាយទៅជាល្បាយសាច់តែមួយខាប់ល្អ បន្ទាប់មកយកវាមកលាបនៅលើផ្ទៃមុខរបស់អ្នក ទុកចោលប្រហែល ២០ទៅ៣០នាទី សឹមលាងទឹកចេញជាការស្រេច។

ចង់ឲ្យមានប្រសិទ្ធិភាព សូមព្យាយាមធ្វើឲ្យបានញឹកញាប់ ដើម្បីទទួលបានស្បែកមុខដែលស្រស់ស្អាតតាមបែបធម្មជាតិ ៕