យល់ដឹង៖ ការថែរក្សាស្បែក ពិតជាមានលក្ខណៈ ស្មុគស្មាញណាស់ ដោយសារតែ មនុស្សម្នាក់ៗមាន ប្រភេទស្បែកមុនខុសៗគ្នា និងមានបញ្ហាខុសៗគ្នា។ ហើយថែរក្សាស្បែក ក៏ត្រូវធ្វើតាមជំហាន នៃស្ថានភាពស្បែក ឲ្យបានត្រូមត្រូវដែល ដើម្បីឲ្យទទួលបានលទ្ធផល ជាទីគាប់ចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ជំហានសំខាន់បំផុត ក្នុងការថែរក្សាស្បែក គឺការលាងសម្អាតឲ្យបានជ្រះល្អ និងគ្មានធូលី ឬជាតិកខ្វក់នៅសេសសល់។ ការសម្អាតឲ្យបានស្អាត ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចធ្វើឲ្យស្បែករបស់អ្នក អាចដកដង្ហើមបាន និងអាស្រូបយក សារជាតិចិញ្ចឹម បានយ៉ាងល្អ។
ម៉្យាងវិញទៀត ការជ្រើសរើសផលិតផល ដែលត្រូវនឹងស្បែកមុន ពិតជាមានសារៈសំខាន់ណាស់ ដើម្បីប្រាកដថា ស្បែកទទួលបាន ការថែទាំបានត្រឹមត្រូវ។ ចំនុចសំខាន់បំផុត ហាមដាច់ខាត កុំផ្លាស់ប្តូរផលិតផលផ្តេសផ្តាស វាជាមូលហេតុមួយ ដែលអាចធ្វើឲ្យ សុខភាពស្បែករបស់អ្នក ចុះខ្យោយបាន។
ទំលាប់សាមញ្ញខាងក្រោម អាចធ្វើឲ្យសុខភាព ស្បែកចុះខ្យោយបាន៖
១.មិនសម្អាតមុខ
ស្បែករបស់អ្នក កំពុងឆ្លងកាត់ ដំណាក់កាលសម្រាក និងការស្តារឡើងវិញ នៅពេលយប់។ កម្ទេចកម្ទីដូចជា ធូលី ផ្សែង និងផលិតផលថែរក្សាស្បែក ដែលបានឆ្លងកាត់មកពេញមួយថ្ងៃ អាចធ្វើឱ្យស្ទះរន្ធញើសរបស់អ្នក ដែលនាំឱ្យកើតមុនធ្ងន់ធ្ងរ។ ការលាងមុខរបស់អ្នកគឺជា ជំហានមូលដ្ឋាន ទោះបីជាអ្នករវល់ យ៉ាងណាក៏ដោយ អ្នកត្រូវសម្អាតជាតិកខ្វក់ ចេញមកក្រៅឲ្យអស់។
២. គេងយប់ជ្រៅ
ការគេងជួយរក្សា ភាពស្រស់ស្អាត និងរូបរាង ហើយការគេងតិច ធ្វើឱ្យស្បែករបស់អ្នក ចំណាយពេលតិច ដើម្បីជួសជុលដោយខ្លួនឯង ដែលនាំឱ្យមានស្នាមជ្រីវជ្រួញ សុខភាពស្បែកមិនល្អ និងមានរង្វង់ខ្មៅតាមផ្នែកមួយចំនួន។ ការគេងឱ្យមិនបានគ្រប់គ្រាន់ អាចបង្កើនការរលាកនៃស្បែក និងស្ត្រេស។ ហើយធ្វើឱ្យស្ថានភាពស្បែក កាន់តែធ្ងន់ធ្ងរដូចជាមុន ភាពជ្រីវជ្រួញ និងភាពចាស់ជាងវ័យជាដើម។
៣. លាងសម្អាតស្បែក ដែលមានជាតិខ្លាញ់ ច្រើនដងពេកក្នុងមួយថ្ងៃ
ស្បែកដែលមាន ប្រេងច្រើនពេក ការសម្អាតជាតិខ្លាញ់ ដើម្បីការពារការស្ទះ និងការពារការជាប់នឹងបាក់តេរី និងភាពកខ្វក់ គឺចាំបាច់ដើម្បីការពារ ការកកើតមុន។ ប៉ុន្តែកុំធ្វើការ លាងសម្អាតច្រើនដងពេក ក្នុងមួយថ្ងៃ ព្រោះវាអាចនាំឱ្យស្បែកស្ងួត រលាកស្បែក និងបណ្តាលឱ្យបាត់បង់ទឹក។ ដូច្នេះជាការប្រសើរបំផុត អ្នកអាចធ្វើការលាងសម្អាត ស្បែកមុខ ២ ឬ៣ដងក្នុងមួយថ្ងៃ ជាមួយការអនុវត្ត ការលាងសម្អាតពីរតង់ ដើម្បីឲ្យជ្រះធូលីបានល្អ។
៤. គេងនៅសីតុណ្ហភាពខ្ពស់ពេក ឬទាបពេក
ការប្រើប្រាស់ម៉ាស៊ីនកម្តៅ ឬម៉ាស៊ីនត្រជាក់ ដើម្បីផ្លាស់ប្តូរសីតុណ្ហភាព នៅក្នុងបន្ទប់ គឺងាយស្រួលធ្វើឱ្យស្បែកស្ងួតហួតហែង និងខ្វះជាតិទឹកគ្រប់ពេល ហេតុនេះហើយទើប ស្ត្រីជនជាតិកូរ៉េ តែងតែបិទម៉ាស៊ីនកម្តៅ មុនពេលចូលគេង។ កុំធ្វើឱ្យសីតុណ្ហភាព ក្តៅខ្លាំងពេក តែត្រូវជ្រើសរើសវិធីធម្មជាតិ ដើម្បីកម្តៅ ឬបង្កើនសីតុណ្ហភាពក្នុងបន្ទប់។ ជាពិសេសនៅពេលអ្នកចូលគេង សូមលាបឡេផ្តល់សំណើម ឱ្យបានត្រឹមត្រូវ ដើម្បីប្រាកដថាស្បែកដែលមានសំណើម ពេញមួយយប់៕
ប្រភព៖ phunutoday