សម្រស់៖ ជាធម្មតា អ្នកតែងតែស្វែងរកវិធី និងផលិតផលដែលអាច ថែរក្សាស្បែករបស់អ្នក ឲ្យមានភាពស្រស់ស្អាត និងក្មេងជាងវ័យ ប៉ុន្តែអ្នកបែរជាមិនបានចាប់អារម្មណ៍ ជាមួយអាហារដែល អ្នកទទួលទានជារៀងរាល់ថ្ងៃ និងទម្លាប់រស់នៅជាប្រចាំរបស់អ្នក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចអ្នកបានដឹងហើយថា អាហារពិតជាមាន សារៈសំខាន់ណាស់ សម្រាប់សុខភាពរាងកាយរបស់អ្នក។ ប៉ុន្តែរបបអាហារក៏មានឥទ្ធិពលយ៉ាងខ្លាំង ចំពោះសុខភាពស្បែករបស់អ្នកដែរ។ ហើយប្រសិនបើអ្នកមាន របបអាហារត្រឹមត្រូវ វាអាចផ្តល់លទ្ធផល ល្អជាងផលិតផលថែរក្សាស្បែក ដែលអ្នកកំពុងប្រើប្រាស់ទៀតផង។
ម៉្យាងវិញទៀត មានអាហារខ្លះពិតជា មានរស់ជាតិឈ្ងុយឆ្ងាញ់ ជាប់ចិត្តជាខ្លាំង ប៉ុន្តែវាបែរជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នក។ វាអាចធ្វើឲ្យប្រព័ន្ធ ភាពសុាំរបស់អ្នកចុះខ្សោយ បណ្តាលឲ្យកើត ជម្ងឺលើសឈាម ទឹកនោមផ្អែម និងជម្ងឺមហារីជាដើម។
អាហារទាំង៤មុខ ខាងក្រោមឆ្ងាញ់ ប៉ុន្តែវាក៏ធ្វើឲ្យស្បែករបស់អ្នក ឆាប់ចាស់ដែរ៖
១. ដំឡូងបំពង
យោងទៅតាម អ្នកជំនាញអាហារូបត្ថម្ភ មានមូលហេតុពីរយ៉ាង ដែលធ្វើឱ្យស្បែក ឆាប់ចាស់មុនអាយុ។ ទី១ការការពារស្បែកពីកម្តៅថ្ងែ ដែលមិនមានការការពារ បានត្រឹមត្រូវទៅតាមប្រភេទស្បែក។ ទី២គឺ សារជាតិខ្លាញ់ វារួមបញ្ចូលទាំងអាហារកែច្នៃដូចជា ដំឡូងបំពង។ ដូច្នេះអ្នកគួរតែកំណត់បរិមាណ ដំឡូងបំពងបារាំង នៅក្នុងរបបអាហាររបស់អ្នក។
២. សាច់កែច្នៃ
សាច់ក្រក ឬសាច់កំប៉ុងជាដើម វាមានរសជាតិឆ្ងាញ់ និងទាក់ទាញដល់មនុស្សជាច្រើន ឲ្យចូលចិត្តវា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកញ៉ាំច្រើនពេក វាក៏នឹងបង្កអន្តរាយ ដល់ស្បែកផងដែរ។ អ្នកត្រូវដឹងថា នេះក៏ជាអាហារដែលធ្វើឱ្យស្បែក ឆាប់ចាស់ដែរ ព្រោះពួកវាមានផ្ទុក សារជាតិរក្សាទុក ដែលអាចបណ្តាល ឱ្យរលាកស្បែក។ ហើយពួកវាក៏មាន ផ្ទុកជាតិអំបិលយ៉ាងច្រើន ដែលអាចបង្ករគ្រោះថ្នាក់ ដល់ស្បែករបស់អ្នកដែរ។
៣. ការ៉េម
ការ៉េមគឺជាអាហារមួយ ក្នុងចំណោមអាហារជាច្រើន ដែលមនុស្សជាច្រើនចូលចិត្ត ប៉ុន្តែវាមានការរួមផ្សំរវាងជាតិស្ករនិងសារជាតិធាត់ជាច្រើន។ ដូច្នេះកុំទទួលទានវា ទោះបីអ្នកចូលចិត្តក៏ដោយ ព្រោះវាអាចពន្លឿន ដំណើរការចាស់ហើយអាចនាំឱ្យ សុខភាពពោះវៀនចុះខ្សោយ។
៤. ភេសជ្ជប៉ូវកម្លាំង
ការទទួលទាន ភេសជ្ជៈប៉ូវកម្លាំងគឺជា ទំលាប់របស់មនុស្សជាច្រើន ប៉ុន្តែប្រភេទភេសជ្ជៈនេះ ងាយធ្វើអោយ ស្បែកឆាប់ចាស់។ ក្រុមអ្នកជំនាញបាននិយាយថា ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន អាចរួមចំណែកដល់ភាពចាស់មុនអាយុព្រោះវាដើរតួនាទី ជាអ្នកបញ្ចុះ ទឹកនោមនៅក្នុងខ្លួន។ នៅពេលទទួលទានជាតិកាហ្វេអ៉ីន និងភេសជ្ជៈប៉ូវកម្លាំងច្រើន វាមិនល្អសម្រាប់សុខភាព និងជួយពន្លឿនដំណើរការ នៃភាពចាស់ចាស់ផងដេរ។
ប្រភព៖ phunutoday