សុខភាព៖ អាហារពេលព្រឹកគឺជា អាហារសំខាន់ បំផុតដែលមិនគួររំលង។ យើងទាំងអស់គ្នា ដឹងថាអាហារពេលព្រឹក ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាព។ ប៉ុន្តែពេលខ្លះ អ្នកបែរជាគ្មានអារម្មណ៍ថា ឃ្លានដូចអាហារផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាហារពេលព្រឹក មិនត្រឹមតែសំខាន់ ចំពោះសុខភាពរាងកាយ ប៉ុណ្ណោះទេ ប៉ុន្តែវាជាអាហារ ដែលអាចចូលទៅចិញ្ចឹមខួរក្បាលរបស់អ្នក បានល្អបំផុត។ អ្នកអាចរំលង អាហារពេលល្ងាចបាន ប៉ុន្តែអ្នកមិនគួររំលង អាហារពេលព្រឹកទេ ព្រោះវាអាចធ្វើឲ្យសុខភាពរបស់អ្នក ចុះខ្សោយបាន។
ដូច្នេះអ្នកកំពុងស្វែងរកថា ហេតុអ្វីបានជាអ្នក មិនមានអារម្មណ៍ឃ្លាន នៅពេលព្រឹកដូចជា ពេលរសៀល ឬពេលល្ងាច? វាមានមូលហេតុ ៤យ៉ាង ដែលធ្វើឱ្យអ្នក មិនមានអារម្មណ៍ឃ្លាន នៅពេលព្រឹក និងមានអារម្មណ៍ថា មិនចូលចិត្តអាហារពេលព្រឹក។
មូលហេតុ៤យ៉ាង ដែលធ្វើឱ្យអ្នក មិនមានអារម្មណ៍ឃ្លាន នៅពេលព្រឹក៖
១. ញ៉ាំអាហារពេលល្ងាចច្រើន ឬយប់ជ្រៅពេក
មូលហេតុចំបងមួយ ដែលធ្វើឱ្យយើង មិនឃ្លានពេលព្រឹក គឺយើងញ៉ាំអាហារពេលល្ងាចច្រើន ឬលួចញ៉ាំអាហារសម្រន់នៅពេលយប់។ ជាពិសេសប្រសិនបើ អាហារមានជាតិខ្លាញ់ ឬប្រូតេអ៊ីនខ្ពស់។ អាហារទាំងនេះ នឹងជួយបន្ថយអារម្មណ៍ឃ្លាន នាពេលព្រឹក និងធ្វើឱ្យយើងមានអារម្មណ៍ឆ្អែត ក្នុងរយៈពេលយូរ ប្រូតេអ៊ីនក៏ជួយធ្វើឱ្យមានតុល្យភាពអ័រម៉ូន ដែលគ្រប់គ្រងភាពឃ្លានបានដែរ។ ម៉្យាងវិញទៀតចំណង់អាហារខ្លាញ់ ធ្វើឱ្យយើងមានអារម្មណ៍ឆ្អែត ហើយយើងនឹងឃ្លានតិច ឬមិនឃ្លានទាល់តែសោះ។
២. កម្រិតអរម៉ូនផ្លាស់ប្តូរ
ការគេងអាចបណ្តាលឱ្យ មានការផ្លាស់ប្តូរ កម្រិតអរម៉ូននៅក្នុងខ្លួន។ បណ្តាលឱ្យមាន ចំណង់អាហារតិច នៅពេលព្រឹកឡើង និងមិនមានអារម្មណ៍ឃ្លានខ្លាំងនោះទេ។ ការសិក្សាបានបង្ហាញថា កម្រិត adrenaline ច្រើនតែខ្ពស់នៅពេលព្រឹក។ វាត្រូវបានគេជឿថា អាចទប់ស្កាត់ចំណង់អាហារបាន។ ម៉្យាងទៀតវាបំបែកកាបូអ៊ីដ្រាត ដែលបានរក្សាទុកសម្រាប់ថាមពល រាងកាយជំនួសវិញ។
៣. សំពាធ
ការថប់បារម្ភ និងភាពតានតឹង អាចប៉ះពាល់ដល់ ចំណង់អាហាររបស់យើង។ កាលពីយប់ ប្រសិនបើយើងមានការគេងមិនលក់ អស់កម្លាំង គ្មានការលើកទឹកចិត្ត ឬជំងឺបាក់ទឹកចិត្តអាចបណ្តាលឱ្យ យើងមានសំពាធខ្លាំង។ ពេលខ្លះយើងភ្ញាក់ពីគេង ហើយយើងមាន អារម្មណ៍តានតឹង ឬយើងព្រួយបារម្ភពីអ្វីមួយ វាធ្វើអោយចំណង់ អាហាររបស់យើងថយចុះបាន។
៤. កត្តាផ្សេងទៀត ដែលទាក់ទងនឹងសុខភាព
រោគសញ្ញាទាក់ទងនឹង សុខភាពផ្សេងទៀត ក៏អាចប៉ះពាល់ដល់យើងដែរ ដូចជាមានផ្ទៃពោះ មានរោគសញ្ញាទាក់ទងនឹងជំងឺផ្តាសាយ ឬជំងឺរលាកសួត ក៏ធ្វើឱ្យយើងឃ្លានតិចដែរ។ ជំងឺផ្តាសាយបានកាត់បន្ថយ សមត្ថភាពក្នុងការ ភ្លក់រសជាតិ និងធ្វើឱ្យយើង មិនមានអារម្មណ៍ឃ្លានខ្លាំង។ រោគសញ្ញាខ្លះវាធ្វើឲ្យយើង មានអារម្មណ៍ចង់ក្អួត ដែលបណ្តាលឱ្យ យើងបាត់បង់ចំណង់អាហារ៕
ប្រភព៖ sanook