សៀមរាប៖ មូលនិធិ Herbalife Nutrition (HNF) ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលប្តេជ្ញាចិត្តជួយកុមារដែលខ្វះខាត នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បាននាំយកថវិកា ៤០,០០០ដុល្លារ ផ្តល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយទ្រទ្រង់កម្មវិធីអាហារូបត្ថម្ភក្នុងឆ្នាំ២០១៩-២០២០ សម្រាប់កុមារខ្វះខាត ដែលជាអ្នកជំងឺសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឱកាសនោះដែរ មន្ទីរពេទ្យកុមារអង្គរក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Herbalife Nutrition ក្នុងភាពជាដៃគូជាមួយគ្នាក្នុងកម្មវិធី Casa Herbalife Nutrition នៅក្នុងខេត្តសៀមរាប និងបានក្លាយជាដៃគូទី២ បន្ទាប់ពីអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។
មន្ទីរពេទ្យកុមារអង្គរ (AHC) គឺជាអង្គការផ្តល់ការថែទាំសុខភាពកុមារមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មលើកកម្ពស់សុខភាពកុមារកម្ពុជាទាំងអស់នៅកម្ពុជា ដោយបានផ្តល់នូវតំហែទាំ ដោយការយកចិត្តទុកដាក់ដល់កុមារមកពីទូទាំងប្រទេសអស់រយៈពេល ២០ឆ្នាំមកហើយ។ សព្វថ្ងៃនេះ AHC ក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាពតាមរយៈការផ្តល់ជូននូវសេវាកម្មឯកទេសប្រកបដោយគុណភាពខ្ពស់ ដែលកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាមិនអាចរកបាន។ តាមរយៈទិន្នន័យការស្រាវជ្រាវ និងការកំណត់គោលនយោបាយ AHC កំពុងធ្វើឱ្យមានឥទ្ធិពលកាន់តែទូលំទូលាយ ដោយការពង្រឹងប្រព័ន្ធថែទាំសុខភាព និងមានឥទ្ធិពដល់សុខភាពកុមារក្នុងតំបន់ ក្នុងប្រទេស និងអន្តរជាតិ។
លោកស្រី ឈុន ណៃឈីវ អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Herbalife Nutrition កម្ពុជា បានឱ្យដឹងថា៖
លោកវេជ្ជបណ្ឌិត ងួន ចន្ទ័ភ័ក្ត្រា នាយកគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងដែរថា៖
សូមបញ្ជាក់ដែរថា មូលនិធិ Herbalife Nutrition (HNF) គឺជាអង្គភាពមិនរកប្រាក់ចំណេញមួយរបស់សហរដ្ឋអាមេរិក ដែលផ្តល់អាហារូបត្ថម្ភល្អ និងការអប់រំផ្នែកអាហារូបត្ថម្ភដល់កុមារនៅលើពិភពលោក។ HNF គាំទ្រដៃគូកម្មវិធី Casa Herbalife Nutrition ដែលមានមូលដ្ឋាននៅក្នុងសហគមន៍ជាង ១៤០កន្លែង នៅជុំវិញពិភពលោក ដែលជួយនាំយកអាហារូបត្ថម្ភដល់កុមារ ហើយមូលនិធិនេះប្តេជ្ញាចិត្តធានាថា កុមារត្រូវបានផ្តល់នូវអាហាររូបត្ថម្ភល្អ សម្រាប់អនាគតកាន់តែភ្លឺស្វាង។
HNF និងក្រុមហ៊ុន Herbalife Nutrition ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងផ្តល់ជំនួយដល់អង្គការដែលផ្តោតលើសុខភាពទូទៅរបស់សហគមន៍ដូចជា សមាគមជំងឺមហារីកអាមេរិក និងកាកបាទក្រហមអាមេរិក។
សម្រាប់ព័ត៌មានបន្ថែមអំពី HNF និងវិធីដែលអ្នកអាចជួយដល់កុមារសូមចូលទៅកាន់គេហទំព័រ msiaus www.herbalifenutritionfoundation.org៕