ភ្នំពេញ៖ ភោជនីយដ្ឋានដ៏ល្បីមានប្រភពចេញពីផ្សាររាត្រី នៅក្រុងតៃប៉ិ កោះតៃវ៉ាន់ បានសម្ពោធសាខាជាផ្លូវការហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា កាលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌូនេស៊ី អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងពិធីសម្ពោធនោះដែរ លោក Sean Chanratana ជានាយកប្រតិបត្តិការ និងជាអ្នកតំណាងឲ្យថ្នាក់គ្រប់គ្រង និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Golden Dynasty Dragon ដែលជាក្រុមហ៊ុនទទួលសិទ្ធិក្នុងការនាំនូវម៉ាកសញ្ញាភោជនីយដ្ឋានដ៏ល្បីនេះ មកទីផ្សារកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា៖
លោកបន្តថា ភោជនីយដ្ឋាន Shihlin Taiwan Street Snacks គឺជាហាងអាហារមួយមកពីតៃវ៉ាន់ ដែលមានប្រភពចេញពីផ្សាររាត្រី នៅក្រុងតៃប៉ិ ដែលជាទីប្រមូលផ្ដុំ ប្រជាជនតៃវ៉ាន់រាប់ពាន់នាក់ ទៅទីនោះ ដើម្បីស្វែងរកអាហារសម្រន់ដែលខ្លួនចូលចិត្ត និងមានរសជាតិឆ្ងាញ់ ទាំងនៅតាមផ្លូវតូចៗ ក៏ដូចជាផ្លូវលំ។
បច្ចប្បន្នភោជនីយដ្ឋាន Shihlin Taiwan Street Snacks កំពុងមានវត្តមាននៅ ៧ ប្រទេសជុំវិញពិភាព រួមមានសហរដ្ឋអាមេរិក សឹង្ហបុរី អេហ្សិប ព្រុយនេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា ផងដែរ។
តាមរយៈជោគជ័យកន្លងមក លោកជឿជាក់ថា Shihlin Taiwan Street Snacks នឹងទទួលការគាំទ្រពីសំណាក់អតិថិជនកម្ពុជា ហើយនឹងអាចក្លាយជាហាងអាហារនាំមុខគេ នៅក្នុងប្រទេសកម្ពុជា នៅរយៈពេល ៣ ឆ្នាំខាងមុខ។
បច្ចុប្បន្ននេះលោកអ្នកអាចស្វែងរកអាហារឆ្ងាញ់ៗពីហាង Shihlin Taiwan Street Snacks នៅសាខា អ៊ីដេន ហ្គាដេន និងសាខា អ៊ីអន សែន សុខ។
អ្នកគ្រប់គ្រងរូបនេះបានបន្ថែមទៀតថា ក្នុងពេលដ៏ដីខ្លីខាងមុខក្រុមហ៊ុនលោកនឹងមានគម្រោងនឹងបើកសម្ពោធសាខាបន្តបន្ទាប់ទៀតនៅតំបន់ផ្សេងទៀតនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តផងដែរ ដើម្បីពង្រីកយីហោរបស់ខ្លួន ក៏ដូចជាលើកកម្ពស់ការប្រកបអាជីវកម្មនៅកម្ពុជា ៕