ភ្នំពេញ ៖ បច្ចុប្បន្ននេះ បើនិយាយដល់ឈ្មោះក្រុមហ៊ុន ដែលធ្វើជំនួញអនឡាញល្បីៗ ក្នុងប្រទេសកម្ពុជា គ្រប់គ្នាប្រាកដជាមិនរំលងពីប៊្រេនរបស់ក្រុមហ៊ុន SK Richest Attraction Co., Ltd ដែលដឹកនាំដោយលោកជំទាវវ័យក្មេង សុន កណ្ណិកា អ្នកជំនួញអនឡាញដ៏មានប្រជាប្រិយភាព និងមានការទទួលស្គាល់ច្រើន តាមរយៈសកម្មភាពបង្កើតឱកាសអាជីវកម្មដល់ស្ត្រីកម្ពុជា ជាពិសេសស្ត្រីមេផ្ទះរាប់ម៉ឺននាក់ ដើម្បីបានបង្កើនប្រាក់ចំណូលបន្ថែម ពីការលក់ផលិតផលរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសិក្ខាសាលា “ជម្រុញភាពជាអ្នកដឹកនាំ ឆ្ពោះទៅកាន់ភាពជោគជ័យកម្រិតកំពូល” កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ជំទាវអនឡាញ សុន កណ្ណិកា បានធ្វើការចែករំលែកចំណេះដឹង និងតិចនិកពិសេសៗដែលអ្នកលក់អនឡាញមិនអាចខ្វះបាន ទៅកាន់សិក្ខាកាមជាង ៥០០នាក់ ក៏ដូចជាប្រគល់ពានរង្វាន់ដល់តំណាងចែកចាយឆ្នើមជាង ៣០០នាក់ផងដែរ។
លោកជំទាវបានថ្លែងថា៖
ជំទាវក្មេងបានបន្ថែមថា៖
គួរបញ្ជាក់ផងដែរថា សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ បានបង្កើតស្នាមញញឹមប្រកបដោយទំនុកចិត្តដល់សិក្ខាកាមទាំងអស់ តាមរយៈចំណេះដឹងថ្មីៗ ដែលអាចជួយឲ្យពួកគាត់ អាចប្រែខ្លួនពីអ្នកលក់ធម្មតា អ្នកលក់គ្មានតិចនិក អ្នកលក់គ្មានគោលដៅច្បាស់លាស់ មកជាអ្នកលក់ទាន់សម័យ អ្នកលក់មានក្បួន និងតិចនិកច្បាស់លាស់ និងជាអ្នកលក់ដែលមានអ្នកជំនាញ នៅចាំណែនាំពីក្រោយផងដែរ៕