ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងកញ្ញា រ៉ាប៊ី ដែលមហាជនបានស្គាល់តាមរយៈបទចម្រៀងល្បីៗជាច្រើនរបស់នាងកន្លងមកហើយដូចជា បទ៖ «មាន់ស្រែ» «រហែកតែខោ» «ម៉ែជេ» «លុយលុយ» ជាដើម ដែលសុទ្ធតែជាបទ Original ទាំងអស់ ហើយឥលូវនេះកញ្ញាក៏បានចេញបទថ្មីមួយបទទៀតហើយគឺបទ «ក្រមុំតូចទើបធំ» ដោយគ្រាន់តែចេញភ្លាម គឺមានតែពាក្យសសើរពីនាង និងពីក្បាច់រាំ ចង្វាក់ភ្លេង រួមជាមួយអត្ថន័យគឺប្លែកតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដូចដែលប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់មកហើយថា កន្លងទៅ រ៉ាប៊ី មិនសូវជាចេញបទចម្រៀងច្រើនប៉ុន្មាននោះទេ តែបើចេញមកមួយៗវិញ គឺកប់តែម្ដង ហើយក៏មានចំនួនអ្នកចូលទៅទស្សនាច្រើនរាប់សិបនាក់នៅក្នុងឆានែលរបស់នាង។
ជាក់ស្តែងបទថ្មី «ក្រមុំតូចទើបធំ» ដែលតែនឹងចេញកាលពីម្សិលមិញនេះ ក៏មានភាពទាក់ទាញខ្លាំងមិនធម្មតាដែរ ជាមួយនឹងបទភ្លេង និង MV ត្រជាក់ភ្នែក ប្លែកមិនច្រឡំគេនោះទេ៕

តោះចង់ដឹងថា បទថ្មីរបស់ រ៉ាប៊ី «ក្រមុំតូចទើបធំ» មានភាពទាក់ទាញ និងប្លែកយ៉ាងណាខ្លះនោះមកទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖

