ភ្នំពេញ៖ បទថ្មី ដែលមានចំណងជើងថា «អាពៅ តេតៗ» របស់តារាចម្រៀងស្រីស៊ិចស៊ីកញ្ញា រ៉ាប៊ី បច្ចុប្បន្នកំពុងទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងដើមឆ្នាំ២០២០ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយជាក់ស្តែងកាលពីពេលថ្មីៗ កញ្ញា រ៉ាប៊ី និងក្រុមរាំ ក៏បាននាំគ្នាយកបទនេះទៅបញ្ចេញក្បាច់រាំនៅកណ្ដាល Pup Street ខេត្តសៀមរាប ក៏ត្រូវជនបរទេសនាំគ្នាចោមរោមមើលព្រោងព្រាត ហើយក៏មានជនបរទេសខ្លះទៀតបានដាក់លុយឱ្យកញ្ញា និងក្រុមរាំថែមទៀតផង ដែលបានធ្វើឱ្យនាងអស់សំណើចយ៉ាងខ្លាំង។
ប៉ុន្តែកញ្ញា រ៉ាប៊ី ក៏បាននាំយកលុយទាំងនោះទៅប្រគល់ជូនបន្តដល់ពូៗពិការភ្នែកកូតទ្រ នៅខាងក្រោយនាងរាំទាំងអស់ផងដែរ។
គួរបញ្ជាក់ផងដែរ សម្រាប់ក្បាច់រាំថ្មីៗរបស់កញ្ញា រ៉ាប៊ី លោកអ្នកក៏អាចចុច តំណរនេះ ដើម្បី Subscribe៕
តោះចង់ដឹងថា ក្បាច់រាំរបស់ក្នុងបទ «អាពៅ តេតៗ» របស់កញ្ញា រ៉ាប៊ី នៅ Pup Street ខេត្តសៀមរាប មានភាពទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងប៉ុណ្ណានោះ សូមអញ្ជើញចូលរួមទស្សនាកម្សាន្តទាំងអស់គ្នាដូចខាងក្រោម៖