ភ្នំពេញ៖ អ្នកណាថាមិនស្គាល់កម្លោះសង្ហា លោក នីកូ ដែលលោកគឺជាតារាចម្រៀងមានភាពល្បីល្បាញ ហើយមានហ្វេនៗជាច្រើនដែលគាំទ្រលោកមិនថាពេលចូលសិល្បៈដំបូង និងពេលបច្ចុប្បន្ននេះ នៅតែមានហ្វេនច្រើនដដែល ។ មិនត្រឹមតែចេះច្រៀង តែមួយមុខឡើយ លោកក៏មានគំនិតក្នុងការច្នៃសម្លៀកបំពាក់បានផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីលោកចូលសិល្បៈបានយូរយ៉ាងណាក៏ដោយ ក៏សម្រស់របស់លោកនៅតែមានភាពស្រស់ស្អាត ហើយនៅតែសង្ហា ក្មេងដែល មិនឲ្យចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ ។ ដោយលោក ជាតារាចម្រៀងម្នាក់ ដែលគេសង្កេតឃើញលោក មានភាពច្នៃប្រឌិតខ្ពស់ ទាំងម៉ូតសក់ និងការតែងខ្លួនជាដើមគឺ លោកមិនធ្វើឲ្យហ្វេនរបស់លោកផ្ទាល់ មើលទៅមានភាពដដែលៗ ។
ក្នុងនោះដែរ អ្វីដែលសំខាន់ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា លោកមានការតុបតែងខ្លួនស្រដៀង ទៅនឹងតារាកូរ៉េ ដែលលោក ចេះតុបតែងខ្លួនមិនឲ្យចាញ់តារាកូរ៉េឡើយ ។ លោក នីកូ ជាតារាចម្រៀង ដែលមើលទៅមិនចេះធុញទ្រាន់រាល់សកម្មភាពរបស់លោក ដោយសារលោកមានភាពច្នៃប្រឌិតទៅតាមសម័យកាលបច្ចុប្បន្ន ៕
សូមទស្សនារូបភាពខាងក្រោម៖
![លោក នីកូ](https://s5.kh1.co/__image/w=595,h=932,q=100/80/8033816837e937961858f9774427b0d000b29cd6.jpg)
![លោក នីកូ](https://s5.kh1.co/__image/w=650,h=919,q=100/73/736275e41e598830249ae6d4afdf2635a0de40ce.jpg)
![លោក នីកូ](https://s5.kh1.co/__image/w=650,h=919,q=100/4a/4af3f6059e6519603d731834ee4864b14c73e4e7.jpg)
![លោក នីកូ](https://s5.kh1.co/__image/w=650,h=919,q=100/f9/f9b1a112fc33ec4cf88f97f5629f0dcdde87972b.jpg)
![លោក នីកូ](https://s5.kh1.co/__image/w=650,h=919,q=100/3c/3c29f8a7c87a4d5f98b0a62927d61a6b0748ce79.jpg)