ម៉ាឡេស៊ី៖ ក្មេងប្រុសវ័យ ៧ ឆ្នាំម្នាក់បានធ្វើឲ្យម្ដាយរបស់គេមានការងឿងឆ្ងល់ ក្រោយរូបគេអាចរកប្រាក់បានដោយខ្លួនឯង ទាំងដែលនៅជាសិស្សនៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្រ្តីដែលជាម្ដាយឈ្មោះ Puan Hasmi Samsuddin បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន ដោយមានចម្ងល់មួយ ដោយសារគាត់ឲ្យលុយកូនទៅរៀន២រីងហ្គីត (ប្រហែល ២០០០៛) តែគេបែរជាឲ្យគាត់ត្រឡប់មកវិញចំនួន ៤ រីងហ្គីត (ប្រហែល ៤០០០៛) ។
![ប្រាក់ដែលកូនប្រុសគាត់រកបានពីការលក់កណ្ដូប](https://s5.kh1.co/__image/w=466,h=960,q=100/20/20635f452957ab23fa7d7081790bc3f9f395839f.jpg)
ខាងក្រោមនេះជាសារឆ្លើយឆ្លងដែលកូនប្រុសរបស់គាត់បានសួរគាត់ ៖
កូនប្រុស: ម៉ែតើកូនជ្រូករបស់ខ្ញុំនៅឯណា?
ម្ដាយៈ ហេតុអ្វីបានជាសួររកកូនជ្រូក?
កូនប្រុស: ខ្ញុំចង់សន្សំប្រាក់។
ម្ដាយៈ តើកូនបានលុយមកពីណា?
កូនប្រុស: ដោយសារម៉ាក់បានឲ្យវាមកខ្ញុំ។
ម្ដាយៈ ម៉ាក់ឲ្យកូនតែ ២ រីងហ្គីតតើ ចុះហេតុអ្វីកូនមាន ៤ រីងហ្គីត? កូនលួចលុយមិត្តភិក្ដមែនទេ?
កូនប្រុសៈ ខ្ញុំមិនបានលួចទេ គឺបានមកពីការលក់កណ្ដូប។
![កណ្ដូប](https://s5.kh1.co/__image/w=650,h=432,q=100/9f/9f4d786381170f37c313f4699004cffb9ce8a4e8.jpg)
ក្មេងប្រុសខាងលើបានប្រាប់ម្ដាយរបស់គេថា គេតែងតែទៅចាប់កណ្ដូបរៀងរាល់ថ្ងៃឈប់សម្រាក និង បានលក់កណ្ដូបទាំងនោះទៅឲ្យមិត្តរបស់គេផងដែរ។ ឮដូចនេះ ស្ត្រីដែលជាម្ដាយហួសចិត្ត ព្រមទាំងសប្បាចិត្ត ចំពោះគំនិតអាជីវកម្មរបស់កូនប្រុសរបស់គាត់មួយនេះ ព្រោះតែគេទើបតែមានវ័យ ៧ ឆ្នាំ និងរៀនថ្នាក់ទី ១ ប៉ុណ្ណោះ៕