តោះ! ទៅដឹងក្លិបកំពូលទាំង១០ ដែលរកលុយបានច្រើនជាងគេពី Champions League រដូវកាលមុន

//s5.kh1.co/be/befb2d7303ad9abcd6c8794bb232112e187ee365.jpg
កីទ្បា

 ០៩-មករា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ក្លិបទាំង១០ ដែលរកបានលុយច្រើនជាងគេពីពានរង្វាន់ Champions League រដូវកាលមុន

អឺរ៉ុប៖ ពានរង្វាន់ UEFA Champions League រដូវកាលមុន ២០១៨-២០១៩ ត្រូវបានបញ្ចប់ទៅដោយក្លិបហង្សក្រហម Liverpool ជាអ្នកគ្រងជើងឯក។ យ៉ាងណាមិញ ក្លិបដែលរកប្រាក់បានច្រើនជាងគេពីព្រឹត្តិការណ៍មួយនោះមិនមែន Liverpool នោះទេគឺ Barcelona។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Liverpool គ្រងជើងឯកពានរង្វាន់ Champions League រដូវកាលមុន
Liverpool គ្រងជើងឯកពានរង្វាន់ Champions League រដូវកាលមុន

បើទោះបីជាត្រូវបានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមថ្វីជើង Liverpool ប៉ុន្តែក្លិបអ្នកមានបុណ្យ Barcelona បានជាប់ចំណាត់ថ្នាក់លេខ១ ជាក្លិបដែលរកប្រាក់បានច្រើនជាងគេពីព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ជើងឯកក្លិបលំដាប់ទីមួយប្រចាំទ្វីបអឺរ៉ុប។ ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់អាចរកប្រាក់បានដល់ទៅ ១៣០.០៦លានដុល្លារសហរដ្ឋអាមេរិកពីពានរង្វាន់ Champions League រដូវកាលមុន ខណៈក្រុមជើងឯក Liverpool ឈរនៅលេខ២ ដោយរកបានត្រឹម ១២៣.៣៩លានដុល្លារសហរដ្ឋអាមេរិក។

ចំណូលនៃប្រាក់ទាំងអស់នោះគឺបានមកពីការលក់សិទ្ធិផ្សាយទៅតាមទូរទស្សន៍, ការលក់សំបុត្រចូលទស្សនា ប្រាក់រង្វាន់ផ្សេងៗ និងប្រភពចំណូលផ្សេងៗជាច្រើនទៀត។

ក្លិបទាំង១០ ដែលប្រាក់បានច្រើនជាងគេពីពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុនរួមមាន៖

  • លេខ១  ៖          Barcelona (១៣០.០៦លានដុល្លារសហរដ្ឋអាមេរិក)
  • លេខ២  ៖          Liverpool (១២៣.៣៩លានដុល្លារសហរដ្ឋអាមេរិក)
  • លេខ៣  ៖          Spurs (១១២.២៧លានដុល្លារសហរដ្ឋអាមេរិក)
  • លេខ៤  ៖          Juventus (១០៥,៦លានដុល្លារសហរដ្ឋអាមេរិក)
  • លេខ៥  ៖          Manchester United (១០៣.៣៨លានដុល្លារសហរដ្ឋអាមេរិក)
  • លេខ៥  ៖          Manchester City (១០៣.៣៨លានដុល្លារសហរដ្ឋអាមេរិក)
  • លេខ៧  ៖          PSG (៩៤.៤៩លានដុល្លារសហរដ្ឋអាមេរិក)
  • លេខ៧  ៖          Real Madrid (៩៤.៤៩លានដុល្លារសហរដ្ឋអាមេរិក)
  • លេខ៧  ៖          Atletico Madrid (៩៤.៤៩លានដុល្លារសហរដ្ឋអាមេរិក)
  • លេខ១០            ៖          Bayern Munich (៩១.១៥លានដុល្លារសហរដ្ឋអាមេរិក)

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T