អឺរ៉ុប៖ សមាគមន៍បាល់ទាត់នៃប្រទេសអ៊ុយក្រែន ហៅកាត់ថា UAF បានទទូចឲ្យខាងសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដកក្រុមជម្រើសជាតិអ៊ីរ៉ង់ ចេញពីការប្រកួតបាល់ទាត់ពិភពលោកដែលនឹងធ្វើឡើងនៅប្រទេស កាតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ៊ីរ៉ង់ បានកក់កៅអីទៅលេងនៅ កាតា បានសម្រេចដោយក ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២០ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូ។
យ៉ាងណាមិញ ប្រទេស អ៊ីរ៉ង់ កំពុងទទួលការថ្កោលទោសពីឆាកអន្តរជាតិយ៉ាងខ្លាំង ទាក់ទងនឹងការបង្ក្រាបដោយប្រើហិង្សាទៅលើបាតុករដែលបានបាតុកម្មទាមទារលើសិទ្ធិស្ត្រីក្នុងប្រទេសនេះ។
ការបាតុកម្មនេះបានផ្ទុះឡើងពេញផ្ទៃប្រទេស បន្ទាប់ពីការស្លាប់របស់កញ្ញា Mahsa Amini ដែលត្រូវចាប់ខ្លួនដោយសារមិនបានពាក់កន្សែងរុំសក់។
លើសពីនេះទៅទៀត UAF បានអះអាងថា អ៊ីរ៉ង់ ក៏បានចូលដៃជាមួយប្រទេស រុស្ស៊ី ក្នុងការធ្វើសង្គ្រាមជាមួយ អ៊ុយក្រែន ផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លងមក FIFA បានប្រកាសហាមឃាត់ក្រុមជម្រើសជាតិ រុស្ស៊ី មិនឲ្យចូលប្រកួតនៅបាល់ទាត់ពិភពលោករួចហើយដោយសារ តែរដ្ឋាភិបាលប្រទេសនេះ បានបើកការវាយប្រហារយោធាទៅលើ អ៊ុយក្រែន៕
ប្រភព៖ sportskeeda