អឺរ៉ុប៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic នៃក្លិប AC Milan បាននិយាយថា លីគបាល់ទាត់នៅប្រទេសបារាំង Ligue 1 មិនមានភាពល្បីល្បាញនោះទេចាប់តាំងពីរូបគេចាកចេញមក ទោះបីពេលនេះលីគមួយនេះសំបូរតារាបាល់ទាត់ឆ្នើមៗដូចជា Lionel Messi, Neymar Jr. , Kylian Mbappe និង Sergio Ramos ជាដើមក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Zlatan ធ្លាប់ជាកីឡាកររបស់ក្លិប Paris Saint-Germain ដែលត្រូវបានគេស្គាល់ថាជាក្លិបខ្លាំងមួយនៅ Ligue 1 នៅឆ្នាំ២០១២ តែគេបានចាកចេញពីទឹកដី Parc des Princes កាលពីឆ្នាំ២០១៦។

Zlatan បាននិយាយថា៖
តាំងពីខ្ញុំចាកចេញពីបារាំងមក គ្រប់យ៉ាងពិតជាធ្លាក់ដុនដាបណាស់។ គ្មានអ្វីត្រូវលើកយកមកជជែកទៀតទេនៅបារាំង។ បារាំង ត្រូវការខ្ញុំ , ខ្ញុំមិនត្រូវការបារាំងទេ! ទោះមាន Mbappe, Neymar និង Messi ក៏ដោយក៏វាមិនអាចជួយអ្វីបានដែរព្រោះតែគ្មានព្រះដូចជាខ្ញុំ។

ប្រភព៖ sportskeeda