អង់គ្លេស៖ ខ្សែការពារ Virgil van Dijk ត្រូវបានគេស្គាល់ថាជាខ្សែការពារឆ្នើមមួយរូបនៅ Premier League ក៏ដូចជានៅ Liverpool ដោយគេធ្លាប់តាមបិទគូប្រកួតជាច្រើនក្នុងអាជីពដូចជា Lionel Messi និង Cristiano Ronaldo ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កីឡាករសញ្ជាតិហូឡង់រូបនេះ បែរជាគិតថា មានតែកីឡាករម្នាក់គត់ដែលគេពិបាកតាមបិទគឺ ខ្សែប្រយុទ្ធ Olivier Giroud នៃក្លិប AC Milan ដែលធ្លាប់ជាអតីតកីឡាកររបស់ Chelsea ។

ក្នុងកិច្ចសម្ភាសន៍ជាមួយលោក Gary Neville Van dijk បានទម្លាយថា៖
គឺ Giroud ( ជាខ្សែប្រយុទ្ធដែលពិបាកទប់ទល់បំផុតក្នុងអាជីព) ដោយសារតែគេតែងតែរកឱកាសស៊ុតបញ្ចូលទីបានរហូតគឺពិតជាគួរឲ្យធុញខ្លាំងណាស់។

ប្រភព៖ caughtoffside