ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាស្គាល់តារារ៉េប សម្លេងធ្ងន់ មុខកាច វណ្ណដា ដែលនិយមតែបង្ហើរសំនៀងតាមគេហទំព័រ youtub eជារឿយៗ ឥឡូវនេះបានត្រឡប់មកវិញហើយ ជាមួយនឹងបទថ្មី ដែលមានលក្ខណ:ប្លែក តាមរបៀបHip Hop។
រហូតមកទល់ពេលនេះ បទចម្រៀងដែលទទួលបាន ការគាំទ្រជាងគេនៅក្នុង channel youtube របស់វណ្ណដាផ្ទាល់ មានដូចជា៖
១). ឈឺទេ មានអ្នកទស្សនារហូតដល់ទៅ ២,៤៧១,៨២៣ដង (២៧,មេសា,២០១៧)
២). ចាប់ផ្តើម និងបញ្ចប់ មានអ្នកទស្សនារហូតដល់ទៅ ១២,៣៦៨,៦៥៤ដង (២៨,មេសា,២០១៨)
៣). កុលាបខ្មៅ មានអ្នកទស្សនារហូតដល់ទៅ ៥,៦២៧,០៧៣ដង (១៤,កញ្ញា,២០១៨)
៤). J+O (Remix) មានអ្នកទស្សនារហូតដល់ទៅ ១៦,៨៤០,២៩៥ដង (០៥,មីនា,២០១៩)
៥). Hot Boy (Explicit) មានអ្នកទស្សនារហូតដល់ទៅ ១៨,៣៧៨,៧៦៧ ដង (១១,ខែតុលា, ២០១៩)
៦). Born This Way (Explicit) មានអ្នកទស្សនារហូតដល់ទៅ ២,១៨០,១៩៣ ដង (២២,មករា,២០២០)
គួរបញ្ជាក់ដែរថា «Born This Way» គឺបទមួយ នៅក្នុងអាល់ប៊ុមដំបូងបំផុតដែលមានឈ្មោះថា "$ k u l l"របស់វណ្ណដា។ ជាពិសេស តារាប្រុសរូបនេះ នឹងធ្វើដំណើរទៅការប្រគំតន្ត្រី នៅមួយកន្លែង ដើម្បីសម្ពោធអាល់ប៊ុមថ្មីរបស់គាត់ផងដែរ៕
តោះចង់ដឹងទេថា បទចម្រៀង «Born This Way» មានលក្ខណ:ពិសេសយ៉ាងដូចម្តេចខ្លះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖




