ភ្នំពេញ៖ ការបរិភោអាហារ ផ្លែឈើ ឬភេសជ្ជៈ ពិតណាស់ត្រូវដឹងពីអត្ថប្រយោជន៍របស់ប្រភេទអាហារនីមួយៗ ថាតើវាមានសារធាតុបំប៉ន និងជីជាតិអ្វីខ្លះចំពោះសុខភាព និងរាងកាយ ក៏ដូចជារបៀបក្នុងការទទួលទានប្រកបដោយឱជារស។ ដូច្នេះថាតើមានមនុស្សប៉ុន្មាននាក់ ធ្លាប់បានទទួលទានទឹកដោះគោជារៀងរាល់ថ្ងៃ ហើយប៉ុន្មាននាក់ដែលបានទទួលទានទឹកដោះគោខាប់ និងដឹងពីរបៀបដើម្បីជ្រើសទទួលទានជាមួយអាហារផ្សេងៗ ប្រកបដោយរសជាតិ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ទឹកដោះគោខាប់ My Boy គឺជាប្រភេទទឹកដោះគោដែលត្រូវបានផលិតក្រោមស្តង់ដារ និងគុណភាពខ្ពស់ដើម្បីផលិតចេញនូវផលិតផលសម្រេច ផ្តល់នូវក្លិនដ៏ឈ្ងុយ សាច់ទឹកដោះគោក្រាស់ និងឱជារសផ្អែមមុតល្អសម្រាប់គ្រប់ជំនាន់។
ក្រៅពីការទទួលទានម្ហូបអាហារប្រចំាថ្ងៃប្រកបដោយអនាម័យ ការបរិភោគទឹកដោះគោខាប់ប្រកបដោយគុណភាព នឹងជួយបង្កើនឱជារសដល់មុខម្ហូប និងអាហារដែលលោកអ្នកទទួលទាន។ តួយ៉ាងទឹកដោះគោខាប់ My Boy ត្រូវបានអតិថិជនភាគច្រើនយកទៅចម្អិនជាម្ហូបអាហារ ដូចតុងយ៉ាំ ការី និងអាហារសម្រន់ បង្អែម និងភេសជ្ជៈនានា។ លើសពីនេះ ទឹកដោះគោខាប់ My Boy គឺយកទៅឆុងជាមួយនឹងកាហ្វេក្តៅ ឬទឹកកក ឬទឹកដោះគោក្តៅផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ លោកអ្នកអាចទទួលទានទឹកដោះគោខាប់ ជាមួយនឹងផ្លែឈើជាច្រើនយ៉ាងដូចជា ប័រ ស្រកានាគ ត្រសក់ស្រូវ សារី ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។
លោក Assadej Chanlohakarnkid ជាអ្នកគ្រប់គ្រងផ្នែកលក់នៅតំបន់ឥណ្ឌូឆៃណា នៃក្រុមហ៊ុន FrieslandCampina បានឲ្យដឹងថា វត្តមានរបស់ទឹកដោះគោខាប់ ក្នុងប្រទេសកម្ពុជាមានជាងពីរទសវត្សរ៍មកហើយ ហើយត្រូវបានដាក់លក់ទូទាំងប្រទេសនៅតាមផ្សារទំនើប តាមភ្នាក់ងារចែកចាយ ដោយសារតែការនិយមគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ជំនាន់។
លោកបន្ថែមថា លោកអ្នកគ្រាន់តែដាក់កម្រិតទឹកដោះគោខាប់ My Boy ចូលក្នុងបរិមាណសមរម្យ នោះលោកអ្នកនឹងទទួលបានអាហារ ដែលកាន់តែមានរសជាតិឈ្ងុយឆ្ញាញ់។
លោកបន្តថា លោកសូមជំរុញ និងលើកទឹកចិត្តដល់អតិថិជនរបស់ My Boy ទាំងអស់ឲ្យនៅតែបន្តគាំទ្រ និងទទួលទានទឹកដោះគោខាប់ My Boy ពីព្រោះ My Boy មិនត្រឹមតែផ្តល់ឱជារសឈ្ងុយឆ្ងាញ់ ផ្អែមមុត និងខាប់ល្អនោះទេ ថែមទំាងផ្តល់សំណាង និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនផងដែរ។
គួរបញ្ជាក់ផងដែរថា ទឹកដោះគោខាប់ My Boy ឥឡូវនេះ ក៏បានបន្ថែមនូវចំណុះថ្មី ក្រោមរូបរាងជាកញ្ចប់២គីឡូក្រាម ដែលចំណេញទាំងបរិមាណនិងតម្លៃសមរម្យ ហើយលោកអ្នកអាចរកជាវបាននៅគ្រប់ផ្សារទូទាំងប្រទេសកម្ពុជា៕