ថៃ៖ អ្នកណាមិនស្គាល់ Pym Pympan ជាតារាសម្ដែងស្រី ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ជាតារាសម្ដែង ដែលមានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសថៃ រួមទាំងទទួលបានការការគាំទ្រជាច្រើន ពីសំណាក់ហ្វេនៗ ទៅលើការចូលរួមសម្ដែង នៅក្នុងរឿងភាគល្បីៗជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើនិយាយពី ជីវិតផ្ទាល់ខ្លួនរបស់ តារាស្រីរូបនេះវិញ គេឃើញថា នាងពិតជាមានភាពទាន់សម័យខ្លាំងណាស់ ដោយកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Pym ទើបតែបានបើកបង្ហាញឲ្យឃើញពី ខុនដូផ្ទាល់ខ្លួនដ៏ប្រណីតរបស់នាងទៀតផង។
ក្នុងនោះដែរ អាចនិយាយបានថា ខុនដូរបស់នាង ពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ ដោយមានបរិយាកាសស្រស់ស្រាយ គួរឲ្យចង់រស់នៅ។ ជាពិសេស នាងក៏បានធ្វើការតុបតែង ជាមួយនឹងគ្រឿងសង្ហារឹមយ៉ាងប្រណីតមានតម្លៃថ្លៃ ព្រមទាំងមានការដេគ័រដាក់ភ្លើងពណ៌ មើលទៅលេចធ្លោ នៅពេលបានឃើញហើយ ពិតជាមានភាពទាក់ទាញគ្រប់ទីកន្លែងទាំងអស់៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖











