1. បាយសាច់ទា នៅម្តុំ Silom
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយើងអាចរកបាយសាច់ទានេះបាន នៅតាមហាងចិននានាក្នុងទីក្រុងបាងកក ប៉ុន្តែអ្វីដែលយើងមិនអាចរំលងបាន គឺហាងបាយសាច់ទានៅម្តុំSilomដោយសារតែរសជាតិក៏ដូចជាតម្លៃសមរម្យ ក្នុងចន្លោះពី៤០បាតទៅ៥០បាត ក្នុងមួយចានលុយរៀលប្រហែល៥០០០៛ទៅ៦៥០០៛ ។
2. បាយសម្ល នៅម្តុំ Silom
សម្រាប់អ្នកដែលចូលចិត្តទទួលទានបាយសម្ល យើងក៏អាចរកបាននៅម្តុំ Silom ផងដែរ ដោយមានជម្រើសជាច្រើនមុខសម្រាប់ក្នុងការជ្រើសរើស ដោយតម្លៃរាយបាយមួយចាន៥បាត សម្លមួយចាន១០បាតតែប៉ុណ្ណោះ ៥០០៛ ទៅ១៥០០៛ ។
3. Sushi និង កាហ្វេ នៅម្តុំSilom
Silom អាចនិយាយបានថាជាឋានសួរសម្រាប់អ្នកដែលចូលចិត្ត Sushi និងកាហ្វេ ដោយ Sushi មួយប្រអប់តម្លែតែ ៥០បាត ឬ៦៥០០៛ តែប៉ុណ្ណោះ ក៏ដូចគ្នាសម្រាប់ភេ្ជសជៈសម្រាប់ តែក្រូចឆ្មាមានតម្លៃ ២០បាត ស្មើនឹង២៥០០៛ តែទឹកដោះគោគ្រប់ប្រភេទតម្លៃ ២៥បាត(៣០០០៛) និងកាហ្វេទឹកដោះគោតម្លៃ ៣០បាតស្មើនឹង៤០០០៛ ។
4. បាយឆា នៅម្តុំChina Town
អ្នកដែលបានទៅដល់China Townប្រាដកជាឈ្លក់វង្វេងនឹងអាហារដ៏សំបូរបែបនៅទីនោះ តែក៏មិនអាចគេចផុតពីក្លិនដ៏ឈ្ងុយរបស់បាយឆាទាំងនេះបានដែរ ដោយតែវាមានជំរើសជាច្រើន៖
-បាយឆាពង ៦០បាត (៨០០០៛) ដូចក្នុងរូប
-បាយឆាសាច់គោ សាច់ជ្រូក សាច់មាន់ ៧០បាត (៩០០០៛)
-បាយឆាគ្រឿងសមុទ្រ ៨០បាត (១០០០០៛) ។
អ្នកគួរទៅលេងនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង៦ល្ងាចទៅ នោះនឹងកាន់តែប្លែកភ្នែកមិនខាន។
5. សាច់អាំង នៅ ROT FAI TRAIN NIGHT MARKET
នេះជាផ្សាររាត្រីដ៏ល្បីបំផុតនៅប្រទេសថៃ ទីនេះមានអាហារគ្រប់បែបយ៉ាងដែលលោកអ្នកសាកល្បងសាច់អាំងបែបនេះ ដែលអាចទទួលទានបានពី៣ទៅ៤នាក់ មានតម្លៃត្រឹមតែ២៩៩បាត តែប៉ុណ្ណោះ ៤០០០០៛ ។
6. ស៊ុបឆ្នាំងដី នៅ ROT FAI TRAIN NIGHT MARKET
អ្នកចូលចិត្តស៊ុបក៏មិនចាញ់សាច់អាំងប៉ុន្មានដែរ ដែលក្នុងឈុតមានតម្លៃចាប់ពី១២០បាតតែប៉ុណ្ណោះ (១៦០០០៛) ។
7. ប្រហិតអាំង នៅ ROT FAI TRAIN NIGHT MARKET
ចូលចិត្តញាំប្រហិតមែនទេ មួយចង្កក់២០បាតតែប៉ុណ្ណោះ ២៥០០៛ ។
. ទឹកក្រឡុក នៅ ROT FAI TRAIN NIGHT MARKET
នេះជាទឹកក្រឡុងដ៏ល្បីបំផុតនៅទីនោះ មួយ១២០បាត (១៦០០០៛) តែកុំភ្លេចណាត្រួវតម្រង់ជួរ ហើយអោយលុយគេមុនទៀត។
9. មីជប៉ុន នៅ ROT FAI TRAIN NIGHT MARKET
មីស៊ុបជប៉ុន ប៉ុន្តែមានទឹកស៊ុបច្រើនប្រភេទដូចជា ទឹកស៊ុបជប៉ុន តុងយាំឆ្អឹងស៊ុប ទឹកស៊ុបកូរ៉េ មីពង ៦០បាត (៨០០០៛)
-មីសាច់គោ ជ្រូក មាន់ ៩០បាត (១២០០០៛)
-មីគ្រឿងសមុទ្រ ១២០បាត (១៦០០០៛)
-មីគ្រឿងសមុទ្រ និងបង្កង ១៦០បាត (២១០០០៛) ។
10. បង្អែមសង់ខ្យា នៅ ROT FAI TRAIN NIGHT MARKET
ចុងក្រោយគេគឺសម្រាប់អ្នកចូលចិត្តញាំបង្អែម គឺសង់ខ្យាជាច្រើនរស់ជាតិដូចជា សង់ខ្យាស្វាយ សង់ខ្យាពោត សង់ខ្យាធុរេន មួយចាន៨០បាតតែប៉ុណ្ណោះ ស្មើនឹង១០០០០រៀល៕