កូរ៉េខាងត្បូង៖ ប្រិយមិត្តទាំងអស់គ្នាច្បាស់ជា ធ្លាប់បានស្គាល់ជាក់ជាមិនខាន តារាចម្រៀងស្រីមានទេពកោសល្យខ្ពស់ និងមានរូបសម្បត្តិស្រស់ស្អាត គួរឲ្យស្រលាញ់ដូចជា Rosé ដែលបច្ចុប្បន្ននាងជាតារាស្រី ក្នុងក្រុម BlackPink។
ជាការពិតណាស់ Rosé ជាតារាស្រីម្នាក់ដែលទទួលបានការគាំទ្រច្រើន ពិសេសមានហ្វេនៗចាប់អារម្មណ៍ច្រើនទៅលើ ស្ទីលតែងខ្លួនរបស់នាង។
ហើយមកទល់ពេលនេះផងដែរ គេចាប់អារម្មណ៍ឃើញថា សិល្បៈនៃការតុបតែងខ្លួនរបស់នាង គឺមានលក្ខណៈខុសប្លែកពីតារាស្រីដទៃទៀត។
ជាធម្មតានាងមិនសូវតែងខ្លួនស៊ិចស៊ីជ្រុល ឬបង្ហាញសាច់ច្រើនពេកនោះទេ ប៉ុន្តែមួយឈុតៗរបស់នាង មើលទៅលេចធ្លោ សមជាកញ្ញាហាយសូ ស្រស់ស្អាតទាន់សម័យ មើលមិនសាំភ្នែកនោះឡើយ។
បើសិនជាអ្នកធ្លាប់គិតថា ទាល់តែស្លៀកពាក់ខ្លីៗ សុិចសុី បញ្ចេញសាច់ ទើបមើលទៅមានភាពទាក់ទាញនោះ អ្នកយល់ខុសហើយ ព្រោះ Rosé អាចធ្វើឲ្យនាងមានភាពទាក់ទាញបាន ទោះបីមិនស្លៀកស៊ិចស៊ីជ្រុល៕
ចង់ដឹងថាតើ Rosé មានស្ទីលប្លែកៗយ៉ាងណាខ្លះ ក្នុងការស្លៀកពាក់ឲ្យមានភាពស្រស់ស្អាត និងទាក់ទាញ?
តោះមកទស្សនាស្ទីលប្លែកៗរបស់នាងខាងក្រោម ៖
១. ឈុតខោអាវខ្មៅ គ្របដោយអាវរងារពណ៌សាច់

២. ឈុតអាវខ្មៅ និងខោខូវប៊យពណ៌ខៀវ

៣. អាវយឺតស ជាមួយនិងសំពត់ពណ៌ខៀវ

៤). ឈុតខោជើងធំ និងអាវរងារ

៥. ឈុតកីឡា

៦. អាវខ្មៅ និងសំពត់ខ្លី

៧. ឈុតអាវខើច និងខោខូវប៊យជើងធំ

៨. ឈុតអាវខើច និងខោសាច់ក្រណាត់
