អតីតស្វាមី សាន់ឆាយ បង្ហាញសកម្មភាពមួយនេះ ត្រូវគេចាប់អារម្មណ៍ លើរឿងនេះ

//s9.kh1.co/f3/f3dde8c35f76bdaf61b5875f0c2e3fd466c928ca.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២៥ ៩ព្រឹក · ១៩ ម៉ោងមុន

បន្ទាប់ពី ស្ងប់ស្ងាត់អស់មួយរយៈ អតីតស្វាមី សាន់ឆាយ បានចេញមកបង្ហាញខ្លួនក្នុង Live Stream ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ពីរឿងនេះ។

កម្សាន្ត៖ រយៈពេលជិតមួយខែហើយ ដែល តារាសម្ដែងស្រី Barbie Hsu បានទទួលម.រ.ណភាព ប៉ុន្តែ រឿងរ៉ាវ និងព័ត៌មានជុំវិញតារាស្រីរូបនេះ នៅតែជាចំណាប់អារម្មណ៍ របស់សាធារណជន ហើយថ្មីៗនេះ អតីតស្វាមីតារាស្រីរូបនេះ លោក Wang Xiaofei ក៏ទទួលបានការចាប់អារម្មណ៍ ពីមហាជន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Barbie Hsu
 Barbie Hsu

ថ្មីៗនេះ បន្ទាប់ពី ស្ងប់ស្ងាត់អស់រយៈពេលជិតមួយខែមក Wang Xiaofei បានត្រលប់មក Live Stream វិញហើយ ដោយបង្ហាញមុខនៅលើ Channel របស់យីហោអាហារ ដែលគ្រប់គ្រងដោយគ្រួសារ របស់លោក។

 Wang Xiaofei
 Wang Xiaofei

យ៉ាងណាមិញ ក្នុង​ការ​បង្ហាញ​ខ្លួនថ្មី​ចុង​ក្រោយ​នេះ ​លោក Wang Xiaofei បាន​ស្លៀក​ឈុត​ខ្មៅ ហើយ​បាន​ជជែក​ជាមួយ​ពិធីករ​យ៉ាង​រីករាយ។ ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ រូបលោក ក៏បានក្រើនរំលឹកអ្នកគ្រប់គ្នាឱ្យប្រឹងប្រែងហាត់ប្រាណ ដើម្បីពង្រឹងកម្លាំងរាងកាយរបស់ពួកគេ។

 Wang Xiaofei
 Wang Xiaofei

រូបភាពរបស់ Wang Xiaofei នេះ គឺខុសប្លែកទាំងស្រុងពីពេលដែលរូបលោកបានត្រឡប់មកតៃវ៉ាន់ បន្ទាប់ពី បានលឺដំណឹងនៃការស្លា.ប់ របស់ Barbie Hsu ឬ ជាពេលដែលអ្នកជំនួញរូបនេះ កំពុងសោកសៅដើរក្រោមភ្លៀង។

នៅក្នុងផ្នែកខមិន អ្នកលេងអ៊ីនធឺណិតជាច្រើន បានសម្តែងការភ្ញាក់ផ្អើលចំពោះជ ការផ្លាស់ប្តូរស្ថានភាពឆាប់រហ័សរបស់ Wang Xiaofei ថា រូបលោក មានភាពចាស់ទុំជាងមុន ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Barbie Hsu និង Wang Xiaofei
 Barbie Hsu និង Wang Xiaofei
 Barbie Hsu និង Wang Xiaofei
 Barbie Hsu និង Wang Xiaofei
 Barbie Hsu
 Barbie Hsu
 Wang Xiaofei
 Wang Xiaofei
 Wang Xiaofei
 Wang Xiaofei
 Wang Xiaofei
 Wang Xiaofei
 Wang Xiaofei
 Wang Xiaofei
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T