កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK កំពុងត្រៀមនឹងបញ្ចេញអាល់ប៊ុមថ្មីមានឈ្មោះថា "Ruby" ដែលនឹងចេញនាខែមីនាខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះ មុននឹងការប្រកាសចេញអាល់ប៊ុមជាផ្លូវការ Jennie បានបញ្ចេញ MV បទចម្រៀងជាច្រើនបន្តបន្ទាប់គ្នាដូចជា Mantra, Zen , Love Hangover និងបទថ្មីៗទើបនឹងចេញជាមួយនឹង Doechii មានចំណងជើងថា ExtraL ដែលមានការបញ្ចេញក្បាច់រាំយ៉ាងរស់រវើក។

Jennie ក៏បានថតវីដេអូរាំបទ ExtraL នេះចែកជូនអ្នកគាំទ្ររបស់នាង ក្នុងឈុតសម្លៀកបំពាក់យ៉ាងធម្មតាគឺ អាវយឺតរឹបពណ៌ប្រផេះបែប Crop Top បញ្ចេញក្បាលពោះគូជាមួយនឹងខោរលុងពណ៌ខ្មៅ។


ខណៈពេលនាងបញ្ចេញក្បាច់រាំយ៉ាងរស់រវើកនោះ មហាជនបានសរសើរថារាងរៅរបស់នាងពិតជាស្រស់ស្អាត ជាពិសេសគឺស្មាដ៏ខ្ពស់របស់នាងនិងចង្កេះតូចមួយក្ដាប់ ដែលមើលទៅរាងដូចជាអក្សរ S ដែលស្រីគ្រប់គ្នាប្រាថ្នា៕



@jennierubyjane Get a pic, it’ll last you long #ExtraLChallenge ♬ ExtraL - JENNIE & Doechii
ប្រភព៖ koreaboo