អ្នកនាង Claudia Chakrapan អតីតតារាសម្តែង និងពិធីករដ៏ល្បីឈ្មោះ បានរៀបរាប់ហេតុការណ៍ព្រឺសម្បុរដែលនាងត្រូវបានខ្មោចលង កំឡុងពេលទៅលេងផ្ទះមិត្តប្រុសរបស់នាងនៅឯប្រទេសភូមាជាលើកដំបូង។ អ្នកនាងបានរៀបរាប់ថា នៅពេលអ្នកនាងហៀបនឹងគេងលក់ អ្នកនាងដូចជាមានអារម្មណ៍ថាមានបុរសម្នាក់ ស្លៀកសារុង ពាក់មួក ទឹកមុខគួរឲ្យខ្លាច ហើយសម្លឹងមករកអ្នកនាងយ៉ាងព្រឺព្រួច។ ពេលនោះ អ្នកនាងព្យាយាមសម្រួលអារម្មណ៍ឡើងវិញ ហើយគិតថាខ្លួនឯងយប់សប្តិមែនទេ តែតាមពិតទៅមិនមែនយល់សប្តិនោះទេ គឺមានអារម្មណ៍ថាឃើញរូបភាពនោះស្រពេចស្រពិល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលុះព្រឹកឡើង អ្នកនាងក៏បានទូរស័ព្ទទៅម្តាយ ម្តាយអ្នកនាងក៏បានណែនាំឲ្យទៅគោរពម្ចាស់ទឹកម្ចាស់ដី ជំនាងផ្ទះដើម្បីសុំស្នាក់អាស្រ័យក្នុងផ្ទះនោះ។ បន្ទាប់មក អ្នកនាងក៏បានជួបហេតុការណ៍នោះម្តងទៀត ដោយនៅពេលអ្នកនាងរៀបចូលគេង ក៏ស្រាប់តែមាននរណាម្នាក់មកខ្សឹបដាក់ត្រចៀក ហើយអ្នកនាងព្យាយាមរើបម្រះក៏មិនរួច។ សម្លេងខ្សឹបនោះកាន់តែឮខ្លាំងឡើងៗ ដោយស្រែកថា យើងនឹងធ្វើឲ្យនាងយំ។ ដោយសារសម្លេងនោះគួរឲ្យខ្លាចខ្លាំងពេក អ្នកនាងក៏ស្រែកយំ ហើយមិត្តប្រុសអ្នកនាងក៏ចូលមកសួរនាំ តែអ្នកនាងក៏ព្យាយាមគេងលក់ទៅវិញ។
នៅពេលព្រឹក មុនពេលដែលរៀបជិះយន្តហោះចេញមកប្រទេសថៃវិញ អ្នកទាំងពីរក៏បានជួបហេតុការណ៍ព្រឺសម្បុរម្តងទៀត គឺនៅសុខៗអ្នកនាងក៏រើបម្រះខ្លួនមិនរួច ហើយមិត្តប្រុសរបស់អ្នកនាងក៏ស្រាប់តែមានគេមកវាយចុងជើង ធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង ទាំងដែលការពិតគឺមានតែអ្នកទាំងពីរនៅក្នុងបន្ទប់នោះប៉ុណ្ណោះ៕