ភ្នំពេញ៖ តន្ត្រីទេសចរណ៍ «Cambodia Brew the Beat» របស់ស្រាបៀរ កម្ពុជា នឹងធ្វើដំណើរទៅដល់ទីរួមខេត្តកំពង់ចាមហើយនាចុងសប្តាហ៍ថ្ងៃទី ៦-៧ មីនា ខាងមុខនេះ នៅលើទឹកដីសួនកំពុងរង់ចាំ ដែលជាទីតាំងទី១៣ នៃដំណើរកម្សាន្តទំាងមូលសរុប ២៤ ខេត្តក្រុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាចម្រៀងដែលនឹងត្រូវចូលរួមផ្តល់ភាពសប្បាយរីករាយក្នុងការប្រគំតន្ត្រីនេះរួមមានលោក ឆន សុវណ្ណារាជ អ្នកនាង ពេជ្រ សោភា សុខ ស្រីនាង វី ឌីណែត រ៉េត ស៊ូហ្សាណា Step សំ សុវណ្ណារ៉ាក់ គង់ ចំរើន កែវ សុបញ្ញា និងលោក វង្ស តារារតនា។
ដូច្នេះលោកស្រី គង់ កុសល នាយិការផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានគោរពអញ្ជើញពលរដ្ឋខេត្តកំពង់ចាមចូលរួមទស្សនាផ្ទាល់ និងទទួលយកភាពសប្បាយរីករាយជាមួយកម្មវិធីតន្រ្តីឆ្នាំថ្មីពីស្រាបៀរកម្ពុជាទាំងអស់គ្នា ហើយសម្រាប់ពលរដ្ឋកម្ពុជាទូទាំងប្រទេស ក៏អាចតាមដានទស្សនាការផ្សាយផ្ទាល់អំពីកម្មវិធីនេះចាប់ពីម៉ោង ៨ល្ងាច តទៅផងដែរ។
បញ្ជាក់ តន្រ្តីស្រាបៀរ កម្ពុជា បានចាប់ផ្តើមចេញដំណើរតាំងពីសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០១៩ មកម្លេះ ដូច្នេះបើគិតមកត្រឹមពេលនេះតន្ត្រីទេសចរណ៍បានប្រព្រឹត្តទៅបានចំនួន ១២ ខេត្តក្រុងហើយ ដោយបន្សល់ទុកនូវភាពសប្បាយរីករាយយ៉ាងខ្លាំងដល់អ្នកចូលរួមទស្សនាផ្ទាល់៕