ភ្នំពេញ៖ ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City កីឡាករ Sergio Aguero ដែលជាទូតសុឆន្ទៈ ស្រាបៀរ កម្ពុជា អំឡុងពេលនៅផ្ទះដើម្បីបញ្ចៀសការឆ្លងវីរុសកូវីដ១៩ បានបង្ហោះវីដេអូលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ចែករំលែកពីរបៀបនៃការហាត់ប្រាណ ដើម្បីថែរក្សាសុខភាពឲ្យនៅរឹងមាំ ធ្វើឲ្យសារព័ត៌មាន BBC យកមកផ្សាយបន្តសម្រាប់ពលរដ្ឋអង់គ្លេសបានស្វែងយល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងឃ្លីបវីដេអូខ្លីប្រមាណជិត១នាទីនេះ កីឡាករ Sergio Aguero បានបង្ហាញត្រួសៗនូវរបៀបហាត់ទាំង៧ក្បាច់ ដែលគាត់តែងតែអនុវត្តជាប្រចាំដើម្បីធ្វើឱ្យរាងកាយរឹងមាំ។ វីដេអូរបស់គាត់បានទទួលការទស្សនាប្រមាណ៣សែន៣ម៉ឺន៥ពាន់ដង លើទំព័រហ្វេសប៊ុករបស់គាត់ផងដែរ។
សម្រាប់ប្រជាពលរដ្ឋកម្ពុជា យើងក៏អាចអនុវត្តបានដូចគ្នា ដើម្បីសុខភាពល្អ និងរាងកាយមាំមួន។
សូមទស្សនាវីដេអូរបស់គាត់ដូចតទៅ៖
ប្រភព៖ BBC