ភ្នំពេញ៖ បើទោះបីជាពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរត្រូវបានហាមឃាត់មិនឱ្យមានការប្រមូលផ្តុំ ចៀសវាងការឆ្លងវីរុសកូវីដ១៩ក៏ដោយ ក៏នៅតាមផ្ទះនានាអាចរៀបចំទទួលទេវតាឆ្នាំថ្មីបានដដែល។ ឆ្លៀតក្នុងឱកាសនេះ តំណាងស្រាបៀរកម្ពុជា បានផ្ញើសារជូនពរពលរដ្ឋខ្មែរសម្រាប់បុណ្យចូលឆ្នាំថ្មី ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី១៣ដល់១៦ ខែមេសានេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក លាង ពៅ ( ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖
«ការរក្សាសុវត្ថិភាព និងសុខភាពជាកត្តាចម្បងសម្រាប់ពេលនេះ។ ដូច្នេះសម្រាប់ឆ្នាំថ្មី ឆ្នាំជូត ខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មីជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ជូនដល់ពលរដ្ឋខ្មែរយើងទាំងអស់ ឱ្យរកទទួលទានមានបាន ឆ្លងផុតពេលវេលាដ៏លំបាកនានា ជាពិសេសពេលនេះ ដែលទូទាំងពិភពលោកត្រូវបានយាយីពីវីរុសកូវីដ១៩។ សូមប្រជាពលរដ្ឋខ្មែរចៀសផុតពីរឿងអកុសលទាំងឡាយ ចាប់ពីឆ្នាំថ្មីនេះតទៅ»។

លោកបន្តថា៖
«ដើម្បីគេចផុតពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ សូមប្រជាជនខ្មែរយើងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយចៀសវាងការជួបជុំ មិនត្រូវចេញក្រៅបើមិនចាំបាច់ លាងសម្អាតដៃឱ្យបានញឹកញាប់ និងសូមតាមដានការវិវឌ្ឍថ្មីៗពីរដ្ឋាភិបាលយើងទាំងអស់គ្នា។ នៅផ្ទះទាំងអស់គ្នាដើម្បីខ្លួនឯង និងមនុស្សជាទីស្រលាញ់»៕