ភ្នំពេញ៖ មុននឹងឈានទៅអនុវត្តវិធានការណ៍នានាតាមផ្លូវច្បាប់កំណត់ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវ និងទទូចស្នើសុំឱ្យអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន-សហគ្រាស និងបុគ្គល ដែលធ្វើអាជីវកម្ម និងផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអឡិចត្រនិកទាំងអស់ មេត្តាលក់ផលិតផល សម្ភារឧបករណ៍សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ ដូចជា ម៉ាស ទឹកសាប៊ូលាងដៃ អាល់កុលសម្លាប់មេរោគ និងឧបករណ៍វាស់កម្ដៅជាដើម ក្នុងតម្លៃសមរម្យ ដែលអាចទទួលយកបាន និងហាមដាច់ខាតការឃោសនា អកុសល ដើម្បីដំឡើងថ្លៃផលិតផល។ បើតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
ក្រសួងណាណិជ្ជកម្មបានបញ្ជាក់នៅក្នុងសេចក្ដីណែនាំស្ដីពី «ការហាមឃាតការលក់ដំឡើងថ្លៃម៉ាស និងសម្ភារឧបករណ៍ សម្រាបើការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រព័ន្ធអេឡិចត្រូនិក» ថា ករណីដែល ក្រសួងនៅតែពិនិត្យឃើញថា អាចីវករ ពាណិជ្ជករ ក្រុមហ៊ុន-សហគ្រាស និងបុគ្គលដែលធ្វើអាជីវកម្ម និងផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅតែឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ក្នុងអំពេលឡុងពេលប្រទេសកម្ពុជា កំពុងជួប្របទះនឹងជំងឺររាតត្បា តជាសកល (covid-19) ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធមាន។
ក្រសួងពាណិជ្ជកម្មបាន សង្កតធ្ងន់ថា តាមការពិនិត្យ និងតាមដានសន្ទស្សន៍ទំនិញសំខាន់ៗជារៀងរាល់ថ្ងៃ ក្រសួងបានពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន-សហគ្រាស ដែលថ្វើអាជីវកម្មនិងផ្ដល់សេវាពាណិជ្ជកម្មតាតាមប្រព័ន្ធអេឡិចត្រូនិក កំពុងខោសនាអកុសល និងលក់ដំឡើងថ្លៃនូវផលិតផល ម៉ាស ទឹកសាប៊ូលាងដៃ អាល់កុលសម្លាប់មេរោគ និងឧបករណ៍វាស់កម្ដៅ តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងតម្លៃខ្ពស់ហួសហេតុ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពបហរចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានបំពានដល់ច្បាប់ស្ដីពី ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីការពារអ្នកប្រើប្រាស់។
នាពេលបច្ចុប្បន្ន បណ្ដាប្រទេសក្នុងសកលលោកទាំងមូលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមិនទាន់មានថ្នាំព្យាបាលពិតប្រាកដ និងថ្នាំសម្រាប់ចាក់ការពារនៅឡើយ។ ជាការលើកទឡ្ហីកករណ៍របស់ ក្រសួងពាណិជ្ជកម្មនៅក្នុងសេចក្ដីណែនាំ បន្ថែមថា កម្ពុជា យើងក៏កំពុងទទួលរងគ្រោះនេះដែរ តាមរយៈការចម្លងមេរោគពីបុគ្គលដែលបានឆ្លងជំងឺ ហើបានធ្វើដំណើរពីក្រៅប្រទេសចូលមកក្នុងប្រទេស។ ក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែង និងទប់ស្កាត់ការឆ្លងរីករាលដាលនេះ តាមរយៈការដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឹនេះ រួមទាំងមានសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ ត្រូវប្រប្រាស់ជាប្រចាំផលិតផល សម្ភារឧបករណ៍ សម្រាប់ការពារនិងទប់ស្កាត់ការរីករាលដាល ដូចជាត្រូវប្រើម៉ាសពាក់ការពារ ទឹកអាល់កុលលាងដៃ និងឧបករណ៍វាស់កម្ដៅជាដើម។
ក្រសួងបានបន្ថែមថា រដ្ឋាភិបាល បាននិងកំពុងពិគ្រោះយោបល់ជាមយយក្រុមហ៊ុនឯកជន និងរដ្ឋាភីបាលនៃប្រទេសផ្ដល់អំណោយ ដើម្បីផលិត និងនាំនូវសម្ភារ និងឧបករណ៍ទាំងដូចដែលបានលើកឡើងខាងលើ សម្រាប់បម្រើឱ្យសេចក្ដីត្រូវការចំពោះនៃប្រជាជនកម្ពុជា៕
ដោយ៖ឌីណា