អាមេរិក៖ ជឿជាក់ថា ប្រិយមិត្តអ្នកអានច្បាស់ជាស្គាល់តារាចម្រៀងស្រី អ្នកនាង សុង សេងហ៊ន ដែលអ្នកនាងជាតារាស្រីមានប្រជាប្រិយភាពខ្លាំង ដោយអ្នកស្រីជាអ្នកចម្រៀងប្រចាំផលិតកម្មសាយ័នណារា ជាផលិតកម្មរបស់លោកឪពុករបស់អ្នកស្រីផ្ទាល់។ ហើយបទចម្រៀងដំបូងដែលអ្នកស្រីបានច្រៀងនោះគឺបទ «ទឹកភ្នែកភរិយា» ដែលជាអាល់ប៊ុមរបស់អ្នកស្រីផ្ទាល់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកស្រី សុង សេងហ៊ន មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះប៉ុណ្ណោះទេ តែអ្នកស្រីអាចនិពន្ធ បទចម្រៀងដោយខ្លួនឯងទៀតផង។ ហើយរាល់បទចម្រៀងដែលអ្នកស្រីបានច្រៀងនោះ តែងតែទទួលបានការគាំទ្រច្រើនពីមហាជន បើទោះបីអ្នកស្រីជាតារាចម្រៀង ដែលមិនបានច្រៀងលើឆាកតន្ត្រី ដូចជាតារាដទៃទៀតក៏អ្នកស្រីនៅតែមានអ្នកស្រលាញ់ និង ចូលចិត្តអ្នកស្រីតាមរយៈសម្លេងដ៏ពីរោះ គួរឲ្យចង់ស្ដាប់។
ក្នុងនោះដែរ អ្នកស្រីមានស្នាដៃជាច្រើន នៅក្នុងវិស័យសិល្បៈ ដោយពេលនេះអ្នកស្រី សុង សេង ហ៊ន កំពុងរស់នៅរដ្ឋ New Jersey ក្នុងប្រទេសសហរដ្ឋអាមេរិក ហើយពេលនេះអ្នកស្រីក៏ជា Marketing Manager ក្នុងក្រុមហ៊ុនមួយរូបផងដែរនៅសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏បានដកខ្លួនចេញពីសិល្បៈអស់ រយៈពេលជច្រើនឆ្នាំមកហើយ តែឈ្មោះអ្នកស្រីនៅតែ ដកជាប់ក្នុងចិត្តរបស់មហាជនជានិច្ច។
តួយ៉ាង យើងជឿជាក់ថា ប្រិយមិត្តធ្លាប់តែបានឮសម្លេង របស់អ្នកស្រី សុង សេងហ៊ន តាមបទចម្រៀងតែប៉ុណ្ណោះ ហើយក៏មិនសូវជាស្គាល់មុខរបស់អ្នកស្រី ដូច្នេះហើយ ងាកមកមើលរូបភាពអ្នកស្រីជាច្រើន ឃើញថាអ្នកស្រីពិតជាមានមុខមាត់ និង រូបរាងស្រ់ស្អាតមិនចាញ់តួសម្ដែងប៉ុន្មានឡើយ៕
ប្រភពរូបភាព៖ Song Seng Horn Sayonara
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖