នៅផ្ទះទំនេរពេក តារាស្រីជប៉ុនម្នាក់នេះ អង្គុយប្រលេះផ្លែឈើ ចេញជាបំណែកតូចៗ ដើម្បីរាប់លេង កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត

//s5.kh1.co/b4/b4da7ef5a38f48351a1e65dafb54e3b7b2fb5deb.jpg
សង្គម

 ១៤-មេសា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

តារាចម្រៀង និងតារាសម្ដែងប្រចាំប្រទេសជប៉ុនម្នាក់ឈ្មោះ Kikkawa You វ័យ២៧ឆ្នាំ ហើយរូបនាងផ្ទាល់ត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធបទចម្រៀងដ៏វែងមួយបទ មាន​រយៈពេលរហូតដល់ទៅ១៧នាទីកន្លះ បានធ្វើឲ្យមហាជននៅលើបណ្ដាញសង្គម Twitter ជាច្រើនភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។

ជប៉ុន៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាតនៅតាមបណ្ដាប្រទេសនាៗ រដ្ឋាភិបាលបានដាក់បម្រាមហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋរបស់ខ្លួនចេញពីក្នុងផ្ទះឡើយ ពោលគឺត្រូវនៅតែក្នុងផ្ទះប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។ ហើយបម្រាមនេះដែរ បានធ្វើឲ្យប្រជាពលរដ្ឋ មានពេលទំនេរច្រើន រហូតដល់រកអ្វីធ្វើប្លែកៗដើម្បីបំបាត់ការអផ្សុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាចម្រៀង និងតារាសម្ដែងប្រចាំប្រទេសជប៉ុនម្នាក់ឈ្មោះ Kikkawa You វ័យ២៧ឆ្នាំ ហើយរូបនាងផ្ទាល់ត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធបទចម្រៀងដ៏វែងមួយបទ មាន​រយៈពេលរហូតដល់ទៅ១៧នាទីកន្លះ បានធ្វើឲ្យមហាជននៅលើបណ្ដាញសង្គម Twitter ជាច្រើនភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។

កិច្ចការដំបូងដែលនាងបានធ្វើនោះគឺ ប្រលេះផ្លែក្រូចមួយក្លែបឲ្យចេញជាបំណែកតូចៗរហូតដល់បានចំនួន១៥៨បំណែក រួចថតបង្ហោះទៅលើបណ្ដាញសង្គម ហើយបន្ទាប់ នាងបានប្រលេះគ្រាប់ស្ត្រប៊េរីបានចំនួន២៤១គ្រាប់ផងដែរ។ ប៉ុន្មានថ្ងៃក្រោយមក នាងក៏ប្រលេះពោត ផ្លៃគីវី និងផ្លែរ៉េបប៊េរី ឲ្យចេញជាបំណែកតូចៗ ដើម្បីរាប់លេងទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ក្លែបផ្លែក្រូច
ក្លែបផ្លែក្រូច
បំណែកផ្លៃក្រូចតូចៗ
បំណែកផ្លៃក្រូចតូចៗ
ផ្លែស្ត្រប៊េរី
ផ្លែស្ត្រប៊េរី
គ្រាប់ផ្លៃស្ត្រប៊េរី
គ្រាប់ផ្លៃស្ត្រប៊េរី
ពោត
ពោត
បំណែកពោតតូចៗ
បំណែកពោតតូចៗ
ផ្លែគីវី
ផ្លែគីវី
គ្រាប់ផ្លែគីវី
គ្រាប់ផ្លែគីវី
ផ្លែរ៉េបប៊េរី
ផ្លែរ៉េបប៊េរី
បំណែកផ្លែរ៉េបប៊េរីតូចៗ
បំណែកផ្លែរ៉េបប៊េរីតូចៗ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T